ភ្ញាក់ផ្អើល​!!! កូនប្រុស​សម្តេច​តេ​ជោ​ទាំងពីរ ចូលរួម​មង្គលការ​តារា​កំប្លែង នាយ ច​យ

(​ភ្នំពេញ​)៖​មហាជន​និង​អ្នក​មក​អបអរ​មង្គល​ការរាប់​រយ​នាក់​បាននាំគ្នា​ភ្ញាក់ផ្អើល​ពេលដែល​បានឃើញ​វត្តមាន​កូនប្រុស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទាំងពីរ​គឺ លោក ហ៊ុន ម៉ា​ណែ​ត និង លោក ហ៊ុន ម៉ា​នី មក​ចូលរួម​មង្គល​ដល់​កន្លែង​រោងការ​ក្នុង​បុរី​ពិភពថ្មី​សែន​សុខ​សម្រាប់​​តារា​កំប្លែង​ល្បី នាយ ច​យ ដែល​បាន​ភរិយា​ដ៏​ស្រស់ស្អាត កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ក្នុង​ពិធីមង្គលការ​របស់​តារា​កំប្លែង​នាយ ច​យ និង​ភរិយា ប៉ិ​ប ក្វាន់​ឌី កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ អមដោយ​ភ្ញៀវ​និង​អ្នក​​សិល្បៈ​ប្រមាណ​ជាង​៣០​តុ​នោះ សម្រាប់​លេច​វត្តមាន​កូនប្រុស​សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺ លោក ហ៊ុន ម៉ា​ណែ​ត និង លោក ហ៊ុន ម៉ា​នី បានផ្តល់​មហា​ក​ត្តិ​យ​សម្រាប់​តារា​កំប្លែង​ដែលមាន​មុខមាត់​មិន​ស្អាត​តែ​ប្រពន្ធ​ស្អាត​គួរ​​សម ជា​ស្រី​ស្រស់​អ្នក​ពោធិ៍សាត់​បន្ទាប់ពី​ស្រលាញ់គ្នា​អស់​រាប់​ឆ្នាំ​មកហើយ​។​

​នាយ ច​យ ក្នុង​ពិធីមង្គលការ​ខ្លួន​បាន​ថ្លែងថា លោក​មិន​ស្មានថា​កូនប្រុស​ស​ម្តេ​ស​តេ​ជោ​ទាំងពីរ​រូប​បាន​អញ្ជើញ​មក​ចូលរួម​អបអរ​​មង្គលការ​របស់លោក ដែលជា​មហា​ក​ត្តិ​យស​និង​មោទនភាព​ខ្លាំងណាស់​ចំពោះ​លោក ក្រុមគ្រួសារ និង ក្រុម​តារា​កំប្លែង​នាយ​ក្រឹម​។ ​លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ដល់ លោក ហ៊ុន ម៉ា​ណែ​ត និង លោក ហ៊ុន ម៉ា​នី ។​

​តារា​កំប្លែង​វ័យ​២៥​ឆ្នាំ​រូបនេះ​ក៏បាន​ប្រាប់​ផងដែរ​ថា ភរិយា​របស់លោក​ទើប​មាន​វ័យ​១៨​ឆ្នាំ​ជា​សិស្ស​ដែល​រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ខេត្ត​​ពោធិ៍សាត់​។ លោ​កថា​ទំនាក់ទំនង​នេះ​គឺ​កើតមានឡើង​ដោយ​ខ្លួនឯង​ដោយ​មិនមាន​អ្នក​ណែនាំ​ឬ​បង្ខិតបង្ខំ​នោះទេ​ហើយ​ក្រោយ​ការ​​មើលចិត្ត​ថ្លើម​គ្នា​គឺ​កាន់តែ​ស្រលាញ់គ្នា ហើយ​ក្រុមគ្រួសារ​ទាំងសងខាង​ដឹងលឺ​រួចរាល់​ហើយដោយ​មិនមាន​ការជំទាស់​រហូត​ឯកភាព​ឱ្យ​រៀប​​ការ​នា​ថ្ងៃនេះ​តែម្តង​។​

​នាយ ច​យ ដែល​បាន​ដឹក​ដៃ​ប្អូនស្រី​ខ្លួន​មុខ​ដូចគ្នា​ហៅ “​នាង​កញ្ចុប​” ឱ្យចូល​ក្រុម​នាយ​ក្រឹម​ដែរនោះ​ឱ្យដឹងថា​លោក​និង​ក្រុមគ្រួសារ​​ជា​អ្នករស់នៅ​ស្រុក​ពញាក្រែក​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ទូរទស្សន៍​បា​យន្ត​កាលពី​ឆ្នាំ​២០០៤​។ មូលហេតុ​ដែល​លោក​មានឈ្មោះ “​នាយ​ច​យ​” និង​បាន​លេង​កំប្លែង​នោះ​ដោយសារតែ​លោក​ត្រូវបាន​នាយ​ក្រឹម អាណិត​ឃើញ​លោក​មុខ​អាក្រក់​ចម្លែក​ខុសពី​គេ​ទើប​អោយ​​ខ្លួន​ចូល​ក្រុម​លេង​កំប្លែង ហើយ​នាយ​ក្រឹម ដាក់ឈ្មោះថា “​នាយ​ច​យ​” ៕​ដោយ៖រស្មីកម្ពុជា

Image may contain: 9 people, people smiling, people standing, suit and wedding


នាយចយពេប ដោយរំជួលចិត្តពេក បានប្រពន្ធស្អាតហើយកូនសម្តេចមកផ្តល់កិត្តិយសទៀត 

Related Posts

About The Author

Add Comment

error: Content is protected !!