ភ្ញាក់ផ្អើលលាន់មាត់សរសើរគ្រប់គ្នាពេលដឹងថា !ទឹកស្លឹកគ្រៃ គឺអាចព្យាបាលជម្ងឺ១៥មុខ ដោយមិនបាច់ថ្នាំពេទ្យ

មនុស្សមួយចំនួនបានដឹងរួចហើយអំពី អត្ថប្រយោជន៍ទឹកស្លឹកគ្រៃចំពោះសុខភាព ប៉ុន្តែវាពិតជាពិបាក្នុងការ ស្វែងរកទិញណាស់ ហើយក៏មិនដឹងថា តើគេធ្វើបានស្អាតល្អដែលរឺអត់ ? ទោះជាយ៉ាងណាក៏ដោយ, ប្រសិនជាអ្នកចេះធ្វើវា ហើយធ្វើយ៉ាងពិសេស សំរាប់មនុស្សជាទីស្រលាញ់ របស់អ្នកទៀតនោះ ពួកគេច្បាស់ជាស្រលាញ់អ្នកទ្វេរគុណ ។ ដូច្នេះហើយថ្ងៃនេះយើង ខ្ញុំសូមលើកយកពីវិធីធ្វើទឹកស្លឹកគ្រៃ មកបង្ហាញអ្នកទាំងអស់គ្នា អោយបានជ្រាប ហើយកុំភ្លេច សាកល្បងអនុវត្តន៍ផង ៖

គ្រឿងផ្សំ៖
១/គល់ស្លឹកគ្រៃ ៦ ទៅ ១០ គល់ធំៗ
២/ស្ករ ៦ ស្លាបព្រាបាយ (ប្រសិនជាអ្នកដែល មិនចូលចិត្តស្ករដាក់តែ ៣ ស្លាបព្រាក៏បាន)
៣/ទឹក ៨ ពែងធំ

វិធីធ្វើ៖
១. លាងទឹកអោយស្អាតល្អ ហើយបកសំបកខាងក្រៅចេញ និង កាត់ស្លឹកចុងៗ ដែលពណ៌ត្នោតចេញ
២. កាត់ឬសដែលកខ្វក់ចេញ, ហាន់គល់ស្លឹកគ្រៃ ជាកង់ៗ (អាចពុះជាពីរ ក៏បាន)
៣. យកអង្រែរ រឺកាបិតដែលធ្ងន់ ដំបំបែកគល់ស្លឹកគ្រៃ អោយបែកចេញពីគ្នា ។ ធ្វើបែបនេះវាងាយស្រួលអោយ ជាតិទឹកចេញ ពីដែលស្ងោរ ។
៤. ដាក់គុលស្លឹកគ្រៃទៅក្នុងឆ្នាំង ដែលមានទឹក ហើយដាំវា ។ ពេលដែលទឹកចាប់ផ្តើមពុះ, បន្ថយភ្លើង ហើយរំងាស់វា ប្រហែលជា ១ ម៉ោង រឺ ១ ម៉ោងកន្លះ ។ ទឹកដែលដាំនោះ មានពណ៌បៃតងព្រឿងៗ ។
៥. បន្ថែមស្ករចូល ហើយកូររហូតដល់ វារលាយ
៦. បិទភ្លើង យកកន្ត្រង់ រឺ ស្បៃដែលស្អាត មកច្រោះយកតែជាតិទឹក ។
៧. អ្នកអាចដាក់ដុំទឹកកកអនាម័យ ចូលទៅក្នុងកែវទឹកស្លឹកគ្រៃនោះបាន នៅពេលដែលអ្នកផឹកវា ។ តែជាការល្អគួរតែ ក្ដៅៗ ។ ប្រសិនជាអ្នកបន្ថែមក្រូចឆ្មា ២ រឺ ៣ ចំណិត ទៀតអ្នកច្បាស់ជា ពេញចិត្តកាន់តែខ្លាំង ។

+អត្ថប្រយោជន៍របស់វា៖
1. ជួយអ្នកដែលកង្វះឈាមក្រហម
2. ប្រឆាំងនឹងជំងឺមហារីក
3. ប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឆ្លងរោគ
5. បណ្តេញជាតិពុល
6. ជំងឺទឹកនោមផ្អែម
7. ការរំលាយអាហារ
8. ការរលាកក្រពះ រឺ ចុកចុងដង្ហើម
9. សំពាធឈាមឡើងខ្ពស់
10. ជាតិកូឡេស្តេរ៉ូលខ្ពស់
11. រោគដេកមិនលក់
12. ប្រព័ន្ធសរសៃប្រសាទ
14. សុខភាពស្បែក
15. ស្រក់គីឡូ

+របៀបផឹក
៤-៥គល់ ដាក់ទឹក ១លីត្រ ញ៉ាំ១កែវ ២កែវ ក្នុង១ថ្ងៃ ម្ដង ឬ២ដង ជារៀងរាល់ថ្ងៃ (ញ៉ាំលើលក៏មិនអីដែរ)
វាគឺជាប្រភពដ៏ល្អប្រសើរ នៃវីតាមីន A និង C, អាស៊ីតហ្វូលីក, ម៉ាញេស្យូម, សារធាតុស័ង្កសី, សារធាតុ ទង់ដែង,សារធាតុ ដែក, ប៉ូតាស្យូមផូស្វ័រ, កាល់ស្យូម និង ម៉ង់ហ្គាណែ; ដោយមាន វីតាមីន B ផងដែរ។
ចំពោះ ជំងឺរ៉ាំរ៉ៃ, សុខភាពបំពង់រំលាយអាហារ, ស្លឹកគ្រៃមានសមាសធាតុព្យាបាល ដ៏មានប្រសិទ្ធិភាព។


– រោគស្លេកស្លាំង; ស្លឹកគ្រៃ ផ្ទុកទៅដោយសារធាតុដែកខ្ពស់, ដែលមានសារៈសំខាន់សម្រាប់ការបង្កើន កោសិកាក្រហម ជាពិសេសអ្នកដែលកង្វះជាតិដែក។
– ប្រឆាំងមហារីក: ស្លឹកគ្រៃមានផ្ទុកសារធាតុ citral ដែលជួយប្រឆាំងមហារីក។ ការផឹកទឹកស្លឹកគ្រៃ តែមួយមុខ មិនអាចនឹងកំចាត់ជំងឺមហារីករបស់អ្នកបានឡើយ វាគ្រាន់តែជួយប្រឆាំងតែប៉ុណ្ណោះ។
– ប្រឆាំងជំងឺរលាក និងប្រឆាំងមេរោគកខ្វក់: ទឹកស្លឹកគ្រៃអាចប្រើជាជំនួយ ដ៏មានប្រសិទ្ធិភាពសម្រាប់ការព្យាបាលជំងឺរលាកសន្លាក់, ជំងឺរលាកសន្លាក់ឆ្អឹង និងការរលាកតម្រងនោម, នោមទាស់។
– ការឆ្លងមេរោគបាក់តេរី ឬផ្សិត: ស្លឹកគ្រៃ អាចជួយបំបាត់មេរោគអាក្រក់ឆ្លង, បំបាត់ជាតិពុល និង សម្អាតឈាម, ចញ្ចឹមបាក់តេរី, ផ្សិត ឬឆ្លងមេរោគផ្សិត។
– បន្សាបជាតិពុល: ស្លឹកគ្រៃ ជួយប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងរោគឆ្លង និង បញ្ចុះទឹកនោម។ វាអាចជួយលាងសំអាតនិងជំរះថ្លើម, តម្រងនោម, ប្លោកនោម, លំពែង និងបង្កើនចលនាឈាម។
– ជំងឺទឹកនោមផ្អែម: ទឹកស្លឹកគ្រៃ ជួយលាងសម្អាត បន្សាបជាតិពុលលំពែង និង មានមុខងារធ្វើឱ្យប្រសើរឡើង, ដោយបានបញ្ចុះកម្រិតជាតិស្ករក្នុងឈាម នៅក្នុងទឹកនោមផ្អែម។
– សុខភាពប្រព័ន្ធរំលាយអាហារ: ស្លឹកគ្រៃ អាចជួយសំលាប់បាក់តេរីអាក្រក់ ជួយឱ្យប្រសើរឡើងនូវបញ្ហា ដែលទាក់ទង នឹងការរំលាយអាហារដូចជា: មិនរំលាយអាហារ, ទល់លាមក, ជម្ងឺរាគរូស, ជម្ងឺប៉ោងពោះវៀន, ឆ្អល់ពោះ ឬ ហើមពោះ, រមួលរឹងសាច់ដុំក្រពះ, ក្អួត និង រមូលក្រពើ ឬរមូលសាច់ដំុនៅជុំវិញស្បូនពេលមានរដូវ។
– ជំងឺរលាកក្រពះ ឬឆ្អល់ក្រហាយចុងដង្ហើម: ស្លឹកគ្រៃអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាព នៅពេលមានការរលាកក្រពះ ឬការរំលាយទឹកអាស៊ីត។ ទឹកស្លឹកគ្រៃអាចការពារព្យាបាល នឹងកាត់បន្ថយការកើតមានឡើងវិញជាបន្តបន្ទាប់ ទាំងជំងឺរលាកក្រពះ និងការឆ្អល់ក្រហាយទ្រូងនេះ។
– រោគលើសឈាម: ស្លឹកគ្រៃ មានសមាសធាតុ ប៉ូតាស្យូមខ្ពស់ ធ្វើឱ្យបញ្ចុះទឹកនោម, ដោយជួយបន្ថយនិងគ្រប់គ្រងសម្ពាធឈាម។


– កូឡេស្ដេរ៉ូលខ្ពស់ (សារធាតុខ្លាញ់ដែលនៅក្នុងឈាមខ្ពស់): ស្លឹកគ្រៃ មានការប្រឆាំងនឹងកូឡេស្តេរ៉ុល និងមានសកម្មភាពប្រឆាំង នឹងការក្រិនរឹងសរសៃឈាម។ វាអាចជួយកាត់បន្ថយ ដោយស្រូបយកកូឡេស្តេរ៉ូលពីពោះវៀននេះ ក៏ដូចជាអុកស៊ីតកម្ម នៃកូឡេស្តេរ៉ុលអាក្រក់ LDL-ក្នុងឈាមនោះដែរ។
– ជំងឺគេងមិនលក់: គេងមិនលក់កើតឡើង ដោយសារតែអតុល្យភាពគីមីផ្ទៃក្នុង ឬជំងឺសរសៃប្រសាទ។ លទ្ធផលនៃស្លឹកគ្រៃ ជួយធ្វើចលនាភាពតើនតឹង ឱ្យស្ងប់ប្រសើរឡើង នូវការគេង។
– សុខភាពស្បែក: នៅពេលដែលសកម្មភាពឈាមស្អាតល្អ, ចរន្ដឈាមក្នុងខ្លួនក៏ប្រសើរឡើង, សុខភាពស្បែក នឹងទទួលផល។ ផឹកទឹកស្លឹកគ្រៃទៀងទាត់ជួយបំបាត់ នូវបញ្ហាកើតមុន, ត្រអក, និងជំងឺរលាកស្បែករ៉ាំរ៉ៃ ដែលមានលក្ខណៈបែកស្រការហើយមានពណ៌ក្រហម ។
– សមរកទម្ងន់: ទឹឹកស្លឹកគ្រៃជួយឱ្យរលាយជាតិខ្លាញ់, បន្សាបជាតិពុល ក្នុងលក្ខណៈមួយ។ ដែលធ្វើឲ្យតម្រងនោមផលិតទឹកនោមច្រើន ជួយជម្រុះកាកសំណល់ក្នុងបរិមាណខ្ពស់, មានប្រសិទ្ធិភាពយ៉ាងឆាប់រហ័ស និងជាលទ្ធផលក្នុងការសម្រកទម្ងន់។
– ប្រព័ន្ធសរសៃប្រសាទ: ម៉ាញ៉េស្យូមផូស្វ័រ និង folate ជាសារធាតុដ៏សំខាន់ ដែលត្រូវការសម្រាប់ការប្រព្រឹត្តទៅមានសុខភាពល្អ នៃប្រព័ន្ធសរសៃប្រសាទ។ ពួកគេបានជួយឱ្យប្រសើរឡើង នូវការផ្តោតអារម្មណ៍ ការចងចាំ និងសមត្ថភាពរបស់ខួរក្បាល ដើម្បីដំណើរការទិន្នន័យ។
– ការធ្វើចលនា balsamic: វាអាចបន្ថយរោគសញ្ញាដែលមានទំនាក់ទំនងជាមួយជំងឺគ្រុនផ្តាសាយ និងគ្រុនក្ដៅ។
+ “សម្រាប់អ្នកគ្រុនផ្ដាសាយ សូមព្យាយាមញ៉ាំ មួយថ្ងៃ យ៉ាងហោចណាស់ ក៏១កែវ-២កែវដែរ ដោយបន្ថែម ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងក្រូចឆ្មារ ១ចំណិតផង ក្នុង១កែវ”។

Related Posts

About The Author

Add Comment

error: Content is protected !!