ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឱ្យដឹងថា និស្សិតវិទ្យាស្ថានដែលនឹងទទួលបានសញ្ញាបត្រពី សម្តេចតេជោ ហ៊ុន សែន នៅពេលនោះរួមមាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។

និស្សិតជ័យលាភីសញ្ញាបត្របរិញ្ញាបត្ររងវិស្វកម្ម បរិញ្ញាបត្រវិស្វកម្ម វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍ និង ផ្នែកសិក្សាបង់ថ្លៃនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវទទួលសញ្ញាបត្រសរុបចំនួន ២.៣២៨ នាក់(នារី៥១២នាក់) ក្នុងនោះមាននិស្សិតផ្នែកអាហារូបករណ៍ចំនួន ២៤៦នាក់ (នារី ៨៣នាក់) និងនិស្សិតផ្នែកសិក្សាបង់ថ្លៃចំនួន ២០៨២នាក់(នារី ៤២៩នាក់) បានចែកចេញជា៖
១៖ ថ្នាក់សញ្ញាបត្របរិញ្ញាបត្ររងវិស្វកម្ម មានចំនួន ៥១៤នាក់(នារី ១៥៩នាក់)។
២៖ ថ្នាក់បរិញ្ញាបត្រវិស្វកម្ម មានចំនួន ២៣៥នាក់(នារី ៣៣នាក់)។
៣៖ ថ្នាក់វិស្វករ មានចំនួន ១៥០០នាក់(នារី ៣០៨នាក់)។
៤៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន ៧៩នាក់(នារី ១២នាក់)៕

Related Posts

About The Author

Add Comment

error: Content is protected !!