ព័ត៌មានក្តៅ! ប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដ៏ខ្លាំងក្លារបស់អាមេរិក «ត្រូវបានតម្លើងរួចរាល់» តែលោក ដូណាល់ ត្រាំ ចង់បានថែមទៀត…

(វ៉ាស៊ីនតោន)៖ប្រព័ន្ធស្ទាក់ចាប់​មីស៊ីលអាមេរិក​ចុងក្រោយទី៤៤ ដែលគេ​ស្គាល់​ថា Ground-Based Interceptor (GBI) missile ជាផ្នែកមួយនៃ​ប្រព័ន្ធស្ទាក់​ចាប់មីស៊ីល Ground-based Midcourse Defense (GMD) ត្រូវបានតម្លើង​ដោយជោគជ័យ​ហើយ​ កាលពី​ថ្ងៃទី០២ ខែវិចិ្ឆកា នៅលើមូលដ្ឋាន​យោធា Fort Greely នៃរដ្ឋ Alaska ប៉ុន្តែលោក ដូណាល់ ត្រាំ អះអាងថា ចង់បានបន្ថែមទៀត។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រព័ន្ធមីស៊ីលនេះ​បានផ្ដួចផ្ដើមឡើង​តាំងតែ​សម័យ លោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ ហើយវា​មានសមត្ថភាព​គ្រប់គ្រាន់​ ទប់ស្កាត់​ការវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរ​ជា​យថាហេតុ ណាមួយពី​សំណាក់​សត្រូវ។ ទីភ្នាក់ងារប្រព័ន្ធ​មីស៊ីល​អាមេរិក បានគូស​បញ្ជាក់​ដូច្នេះដែរថា «ក្រុមហ៊ុន MDA និង​ក្រុមហ៊ុន Boeing បានបញ្ជូនប្រព័ន្ធ​មីស៊ីល GBI និងតម្លើងដោយ ជោគជ័យ​នៅលើមូលដ្ឋាន​យោធា Fort Greely នៃរដ្ឋ Alaska កាលពី​ថ្ងៃ០២ ខែវិច្ឆិកា»។

គួរបញ្ជាក់ថា ការបញ្ចប់គំរោង​តម្លើងប្រព័ន្ធ​មីស៊ីលខាងលើ​ធ្វើឡើងមុន​ការគ្រោងទុក។ មួយវិញទៀត បើតាមក្រុម​អ្នក​ជំនាញ GMD គឺជាប្រព័ន្ធមីស៊ីលតែ​មួយគត់ ដែលអាច បាញ់ទម្លាក់​មីស៊ីល​ឆ្លងទ្វីប ICBM ក្នុងនោះ​ដូចជា ICBM របស់​កូរ៉េខាងជើង​ជាដើម ប៉ុន្តែរាប់ចាប់​ផ្ដើមពីការធ្វើតេស្ដ នៅអំឡុងទសវត្សរ៍​ឆ្នាំ១៩៩០ ភាពជោគជ័យ​នៃការកម្ទេច​មីស៊ីលនុយក្លេអ៊ែរ ប្រព័ន្ធមីស៊ីលនេះ​មានអត្រា​មិនលើសពី ៥០ភាគរយឡើយ៕ by:Fresh news

 

 

Related Posts

About The Author

Add Comment

error: Content is protected !!