ព័ត៌មានក្តៅ! កូរ៉េខាងត្បូង៖ បាតុកររាប់រយនាក់ «ប្រមូលផ្តុំគ្នាប្រឆាំង​វត្តមាន លោក ដូណាល់ ត្រាំ» នៅកណ្តាលទីក្រុងសេអ៊ូល!

សេអ៊ូល)៖ ក្រុមបាតុករ​រាប់រយនាក់​បានប្រមូលផ្ដុំគ្នា​ នៅកណ្ដាលទីក្រុង​សេអ៊ូល​ ដើម្បីសម្ដែង​ការប្រឆាំងជំទាស់​របស់ពួកគេ ទៅនឹងការបំពេញ​ដំណើរទស្សន​កិច្ច​ផ្លូវរដ្ឋ រយៈពេល ០២ថ្ងៃ របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ មកកាន់​កូរ៉េខាងត្បូង។ នេះបើតាម​យ៉ុនហាប់ ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ បានឱ្យដឹង​ទៀតថា ក្រុមបាតុករ​មានគ្នារាប់រយនាក់ មកពីក្រុម​សកម្មជនសេរី ដែលហៅ​ខ្លួនឯងថា «Collective Action for No Trump» បាន​ប្រមូលផ្ដុំគ្នា នៅឯទីលាន Gwanghwamun ដើម្បីថ្កោលទោស​ដំណើរទស្សនកិច្ច​របស់លោក ដូណាល់​​ ត្រាំ មកកាន់ទីក្រុង​សេអ៊ូល នៅ​ថ្ងៃអង្គារនេះ។ ក្រុមបាតុករ​ទាំងនេះ បានចោទ​ប្រកាន់ លោក ត្រាំ ថាជាអ្នកបង្កឱ្យមានភាពតាន​តឹង​នៅលើតំបន់​ឧបទ្វីបកូរ៉េ តាមរយៈការ​ធ្វើសង្រ្គាមពាក្យសម្ដី​ជាមួយ​កូរ៉ខាងជើង និងបង្ខំឱ្យ​កូរ៉េខាងត្បូងទិញអាវុធ​ពី​សហរដ្ឋអាមេរិក ក៏ដូចជា ចង់សើរើ​ឡើងវិញកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី រវាងប្រទេស​ទាំងពីរ​ផងដែរ។ បើតាម​ការគ្រោងទុក ក្រុមបាតុករ​ទាំងនេះនឹងប្រមូលផ្ដុំ​គ្នាជាថ្មីតវ៉ាដោយអុជទៀន នៅ​ម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅក្នុង​ទីក្រុង​សេអ៊ូល)។

គួរបញ្ជាក់ បន្ទាប់ពីបញ្ចប់​ដំណើរទស្សនកិច្ច​នៅកូរ៉េខាងត្បូង លោក ដូណាល់​ ត្រាំ នឹងបន្តដំណើរ​ទៅកាន់​ប្រទេសចិន និងវៀតណាម ជាទីដែលលោក​នឹងត្រូវចូលរួម ​វេទិកាកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក (APEC)​ មុននឹងបញ្ចប់ដំណើរ​ទស្សនកិច្ច​នៅហ្វីលីពីន ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕ by:Fresh news

 

Related Posts

About The Author

Add Comment

error: Content is protected !!