ពោត​បារាំង​ ត្រាំមួយ​យប់​រួច​ទទួលទាន​ទឹក​វា​រៀងរាល់​ព្រឹក​អ្នកនឹង​បញ្ចៀស​បាន​ជំងឺ​ជាច្រើន​

មនុស្ស​ភាគច្រើន តែង​ចម្អិន ពោត​បារាំង​មុនពេល​ទទួលទាន ។ ដោយ​ពុំ​សូវ​មាន​នរណា​ដឹងថា ពោត បារាំង​នឹង​ផ្គត់ផ្គង់​ជីវជាតិ​ច្រើនជាង ពេល​អ្នក​បរិភោគ​ឆៅ​ដោយ​វិធី​ត្រាំ យក​ទឹក ។​

​វិធី​ត្រាំ និង​ប្រើ​ទឹក​ពោតបារាំង​
– យក​ពោត​បារាំង​៤​ផ្លែ​លាង ឱ្យ​ស្អាត បន្ទាប់មក​កាត់​ក្បាល និង​ចុង រួច ត្រាំ​ក្នុង​ទឹកស្អាត​១​កែវ​ទុកចោល​១​យប់​។​
– ព្រឹក​ឡើង​ទទួលទាន​ទឹក​នេះ និង​ស្រស់ស្រូប​អាហារ​ក្រោយ​៣០​នាទី​។​

គុណប្រយោជន៍​ពី​ការ ទទួលទាន​ទឹក​ពោត​បារាំង​
– បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល ក្នុង​ឈាមៈ​ដោយសារ​ក្នុង​សមាសធាតុ របស់​ពោត​បារាំង សំខាន់​ជាង​ជាតិ សរសៃ​ហេតុនេះ វា​មានលទ្ធភាព ស្ថិរភាព​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង ឈាម ។ ជាតិ​សរសៃ​ក្នុង​ពោត បារាំង ងាយ​រលាយ​ក្នុង​ទឹក ហេតុនេះ ពេល ចូល​តាមផ្លូវ​ពោះវៀន នឹង​មានការ​គួបផ្សំ​ជាមួយនឹង កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ផ្សេងៗ និង​បញ្ចោ​ញ​ទៅ​ក្រៅ​រួម​នឹង​កាក សំណល់ ។​
– ជួយ​ទប់ស្កាត់​អាកា​រៈទ​ល់ លាមកៈ ពោត​បារាំង​សម្បូរ​ជាតិ​រំអិល និង​បរិ​មាណទឹក​ខ្ពស់ ហេតុនេះ វា​អាច ជួយ​បញ្ចៀស​បាន​ស្ថានភាព​ទល់លាមក និង​ហើមពោះ ។​
– ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម ផ្អែមៈ​ទឹក​ពោត​បារាំង​ល្អប្រសើរ សម្រាប់ អ្នកជំងឺ​ទឹកនោមផ្អែម ព្រោះ​ជាតិ​សរសៃ រលាយ​ក្នុង​ពោត​បារាំង​ជួយ​រក្សា ស្ថិរភាព​កម្រិត​គ្លុយកូស​ក្នុង​ឈាម នឹង គ្រប់គ្រង​បាន​កម្រិត​ជាតិ​ស្ករ ។​
-​បង្ការ​ភាព​អស់កម្លាំង និង បង្កើន​ការ​ស៊ូទ្រាំៈ ការស្រាវជ្រាវ បង្ហាញថា ពោត​បារាំង​ផ្ទុក​វីតាមីន C និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ។ វា នឹង​ជួយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ខ្លាំងក្លា និង​ការពារ​អ្នក​ចំពោះ​ជំងឺ ដូចជា​ផ្តាសាយ​, គ្រុន​រងា ។​
– ជួយ​ទប់ស្កាត់​ជំងឺ​តម្រងនោមៈ បរិភោគ​ពោត​បារាំង​ជាប្រចាំ ក៏​ជួយ ដោះស្រាយ​បញ្ហា​អំពី​តម្រងនោម ពិសេស​គឺ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ដោយសារ ៥០​ភាគរយ នៃ​បញ្ហា​ខាង​តម្រងនោម​បង្កឡើង​ដោយ ជំងឺ​ទឹកនោម ផ្អែម ។​
-​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​: ទឹក​ពោត បារាំង​នឹង​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ និង​ទប់ ស្កាត់​ពុក​ឆ្អឹង ។ ដង់ស៊ីតេ​ឆ្អឹង​នឹង​កើន ឡើង​ប្រសិន​អ្នក​ទទួលទាន​ជាប្រចាំ ៕
Image result for ពោតបារាំង​

Image result for ពោតបារាំង​Image result for ពោតបារាំង​Image result for ពោតបារាំង​Image result for ពោតបារាំង​

Related Posts

About The Author

Add Comment

error: Content is protected !!