ពិភពលោក​អបអរ​ដំណឹងនេះ! ថ្នាំវ៉ាក់សាំង​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​គេប្រកាស​ជាផ្លូវការ​ហើយ

ជាការស្រាវជ្រាវថ្មីមួយ ដែលទើបនឹងបង្ហាញកាលពីថ្មីៗនេះ ដោយមានទំហំនៃការស្រាវជ្រាវទៅលើអ្នកដែលមានអាយុក្នុងចន្លោះពី ១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានធ្វើការចាក់នូវវ៉ាក់សាំងមួយនេះ។ វ៉ាក់សាំងមួយនេះ គឺមានការចាក់ចំនួន ២ដងក្នុងរយៈពេល ៤សប្តាហ៍ ហើយមានការចាក់ម្តងទៀតនៅក្នុងរយៈពេល ៤ខែក្រោយ។

ទស្សនាវដ្តី Diabetes Care បានផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាមួយនេះ ទៅតាមការវិភាគកន្លងមក ដោយផលប៉ះពាល់មួយនេះ គឺមានការទាក់ទងទៅនឹងកុមាព្រមទាំងអ្នកជំងឺទឹកនោមផ្អែមផ្ទាល់ ដែលមានអាយុចន្លោះពី ៥ទៅ១៨ឆ្នាំ។ លទ្ធផលបានបង្ហាញមកថា ថ្នាំវ៉ាកសាំងមានឈ្មោះថា BCG ហើយវាមានការបង្កើនអត្រាជួយឱ្យកុមាររួចផុតពីគ្រោះថ្នាក់នេះបាន៕

ប្រភព៖ ខ្មែរប្រពៃ

ព័ត៌មានទាក់ទង៖ ផលប្រយោជន៍របស់ Viagra ចំពោះអ្នកជំងឺទឹកនោមផ្អែម

តាមរយៈការតាមដានបុរស ៦០០០ នាក់, ពួកអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ Manchester និង Oxford (អង់គ្លេស) រកឃើញថា Viagra ហាក់ដូចជាបន្ថយពាក់កណ្តាលហានិភ័យស្លាប់ដោយសារជំងឺបេះដូង នៅអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ។

ជំងឺប្រើពពួកថ្នាំនេះ ក៏ថយចុះ ៣៨% លទ្ធភាពត្រូវឈឺបេះដូង ។ របកគំហើញនេះបង្ហាញថា ថ្នាំអសមត្ថភាពផ្លូវភេទគួរត្រូវបានកំណត់ប្រើប្រាស់ជាប្រចាំ ចំពោះអ្នកជំងឺទឹកនោមផ្អែម ។

អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ កើនទ្វេដងហានិភ័យជំងឺបេះដូង ។ រឿងនេះមួយផ្នែក គឺដោយសារបេះដូងរបស់អ្នកជំងឺទឹកនោមផ្អែមប្រែជាខ្សោយប្រសិទ្ធភាពជាង, ឥទ្ធិពលដល់លទ្ធភាពកន្រ្តាក់ និងបូមឈាមទៅពាសពេញសារព៌ាង្គកាយ ។

ពួកជំនាញការចាត់ទុកថា Viagra និងពពួកថ្នាំអសមត្ថភាពផ្លូវភេទដូចគ្នាផ្សេងៗ ធ្វើសកម្មភាពដោយវិធីសម្រួលសរសៃឈាម, កែប្រែឲ្យប្រសើរឡើងបរិមាណចរាចរឈាមទៅដល់បេះដូង ៕

Related Posts

About The Author

Add Comment

error: Content is protected !!