ផ្ទះ​ទេវតា​១ខ្ន​ង​អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគល់​ជូន​លោក​យាយ​ចាស់​ជរា​ នៅ​កំពត


កំពត ៖ លោកជំទាវ ឌី​ សុខីទីឃា​យុកោ​ ភរិយា​ ឯកឧត្ត​ម ហ៊ុន ម៉ានិត បាន​ដឹក​នាំ​ក្រុម​ការ​ងារ​កម្ម​វិធីផ្ទះទេវ​តា ​ចុះទៅ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន ​០១ខ្នង​ជា​បន្ត​ទៀត​ជូន​ចាស់​ជរា​ លើ​ទឹក​ដី​ខេត្ត​កំព​ត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ​៩កើត​ ខែមាឃ ​ឆ្នាំរកា ​នព្វស័ក​ ព.​ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃទី២៥ ​ខែ​មករា​ ឆ្នាំ​២០១​៨។

លោក​ជំទាវ​ បាន​នាំ​យក​ការ​ផ្តាំ​ផ្ញើសា​កសួរ​សុខ​ទុក្ខ​ ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដែល​ជានិ​ច្ចកាល​សម្តេច​ តែង​តែគិ​តគូរខ្ពស់​អំពី​សុខ​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។
-ផ្ទះ១​ខ្នង​ត្រូវ​បានប្រគល់​ជូ​នលោកយា​យ យិន ​សាមុត ​ អាយុ៨​០​ឆ្នាំ ​លោកយា​យរស់នៅ​ភូមិ​ព្រៃចេក ​ឃុំទូក​មាស​ខាង​លិច ​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​។
លោកយាយ​ធ្លាប់​បាន​ជួប​សម្តេច​តេជោ ​កាល​ពីថ្ងៃទី២៧​ ខែ​ឧសភា ​ឆ្នាំ​២០១៧​ ពោល​គឺ​មុនបោះឆ្នោត​ក្រុមប្រឹ​ក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ ដែល​ពេល​នោះលោកយាយ​ត្រូវ​បាន​អ្នក​លេង ​facebook ចែក​ចាយ​តៗគ្នា​អំពី ​Video Clip ដែល​លោក​យាយ​បាន​និយាយ​ពី​ការ​តស៊ូរ​បស់សម្តេច​តេជោ ​ហ៊ុន ​សែន​ ក្នុង​ការ​រំដោះ​ប្រទេសជាតិ​ពីរ​បបប្រល័​យពូជសាសន៍ ប៉ុល ពត ​។
លោក​យាយនិ​យា​យថា​ «មា​នតែបង​សែនខ្ញុំទេ​ដែល​ជួយ​រំដោះប្រជាជន​ឱ្យរួ​ចផុត​ពីរបបកាប់​សម្លាប់​ ឃោរ​ឃៅ ​ព្រៃ​ផ្សៃបំ​ផុត​ (ប៉ុល ពត) ឱ្យរស់រានមានជីវិត​ទូទាំង​ប្រទេសកាល​ពីអតីត​កាល​ និង​ធ្វើ​ឱ្យប្រទេស​មាន​ការរី​កចម្រើនមក​ដល់​សព្វ​ថ្ងៃនេះ​»។
ក្រៅពីផ្ទះទេវតាដល់ស្រស់ស្អាត និងរឹងមាំ លោកយាយ ​ក៏ទទួល​បាន​អំណោយ​បន្ថែម​ទៀត​ពី​សម្តេច​តេជោ ​និង​សម្តេច​កិត្តិព្រឹ​ទ្ធបណ្ឌិត រួមមាន៖ សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ គ្រឿង​ឧបភោគ​-បរិភោគ​ជា​ច្រើន​មុខ​ និង​ថវិកា​ថែមទៀត​។
​លោក​ជំទាវ ឌី​ សុខីទីឃា​យុកោ​ និង​ក្រុម​ការ​ងារ ក៏​បាន​អំណោយ​ដល់​ប្រជាពល​រដ្ឋ​ រទះរុញ​សម្រាប់​ជន​ពិការ​ ថវិកា​មួយចំនួន​ និ​ងផ្តល់ស​ម្ភារៈសិក្សា ​ដែល​ជាអំណោយ​សម្តេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដល់​សិស្សា​នុសិស្ស ​ជា​ច្រើន​នាក់​ផងដែរ​៕

Related Posts

About The Author

Add Comment

error: Content is protected !!