ប.ស.ស ប្រជុំបូកសរុបលទ្ធផល ការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ ឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨

(ភ្នំពេញ)៖ បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកពិធីបូកសរុបលទ្ធផលការងារសម្រេចបាន ឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ របស់ក្រុមការងារទប់ស្ដាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក)។

ពិធីខាងលើនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ដោយមាន ការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការ អង្គការ ស្ថាប័នពាក់ព័ន្ធ តំណាងសហគ្រាស គ្រឹះស្ថាន សហជីពមូលដ្ឋាន និងគិលានុបដ្ឋាកប្រចាំរោងចក្រ៕

Related Posts

About The Author

Add Comment

error: Content is protected !!