ប្រធានាធិបតីវេណេស៊ុយអេឡា អំពាវនាវឲ្យពិភពលោករួមគ្នាកម្លាំងដើម្បីប្រឆាំងចក្រពត្តិអាមេរិក

(ការ៉ាកាស់)៖​ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថាសហរដ្ឋអាមេរិកបានក្លាយជាខ្លាក្រដាស់ ហើយថាការបំពេញដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន មកកាន់តំបន់អាមេរិកឡាទីន គឺធ្វើឡើងក្នុងគោលបំណងស្វែងរកការឃុបឃិតគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ តែទន្ទឹមគ្នា លោកក៏បានអំពាវនាវ ផងដែរឱ្យប្រជាជនវេណេស៊ុយអេឡាពួតដៃគ្នាប្រឆាំងអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០១៨។

ថ្លែងទៅកាន់ពិធីជួបជុំមួយនៃសមាជិកគណបក្ស PSUV របស់ខ្លួននៅថ្ងៃសៅរ៍ (ម៉ោងនៅតំបន់) លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ដូច្នេះថា៖ «រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ធីល្លឺសុន កំពុងបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន០៥ ក្នុងតំបន់អាមេរិកឡាទីន ហើយតើគាត់មកក្នុងគោលបំណងអ្វី? នោះគឺដើម្បីឃុបឃិតគ្នាប្រឆាំងនឹងប្រធានាធិបតីម៉ាឌូរ៉ូ ព្រមទាំងប្រឆាំងនឹងប្រជាជនវេណេស៊ុយអេឡា។ ប៉ុន្តែពួកចក្រពត្តិ (សហរដ្ឋអាមេរិក)…បានក្លាយជាខ្លាក្រដាសមួយតែប៉ុណ្ណោះ ខណៈយើងមានបដិវត្តន៍ដ៏ពិតប្រាកដ និងរឹងមាំជាទីបំផុត។​ ដូច្នេះខ្ញុំអំពាវនាវឱ្យមានការបង្កើតកម្លំាងអ្នកជាតិនិយម ជនរួមជាតិ អ្នកបដិវត្តន៍ដ៏ធំមួយ ប្រឆាំងពួកចក្រពត្តិដើម្បអនាគតរបស់វេណេស៊ុអេឡា»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីលឺ្លសុន កំពុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន០៥ ក្នុងតំបន់អាមេរិកឡាទីនក្នុងនោះរួមមាន៖ ម៉ិចស៊ីកូ អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងចាម៉ៃកា ហើយបៀបវារៈសំខាន់របស់លោកគឺ សំណុំរឿងវេណេស៊ុយអេឡា៕ដោយៈFresh News

Related Posts

About The Author

Add Comment

error: Content is protected !!