ប្រធានក្រុមការងារចុះជួយភូមិមហា ឃុំស្វាយទាប ដឹកនាំក្រុមការងារចូលរួមប្រជុំបូកសរុបការងារប្រចាំខែ និងលើកទិសដៅសម្មភាពបន្ដសម្រាប់ឆ្នាំ២០១៨

(កំពង់ចាម): លោក ឌៀប កាណូរ៉ាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប និងជាប្រធានក្រុមការងារចុះជួយភូមិមហា បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលសម្មភាពការងារប្រចាំខែធ្នូ និងលើកទិសដៅសម្មភាពបន្ដសម្រាប់ឆ្នាំ២០១៨ ដើម្បីជួយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងឃុំស្វាយទាប ក្រោមធិបតីឯកឧត្ដម សុក ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប ស្រុកចំការលើ តំណាងឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណកម្មាធិការកណ្ដាលចុះជួយស្រុកចំការលើ ខេត្ដកំពង់ចាម នៅស្នាក់ការមន្ទីបក្សស្រុកចំការលើ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ។
លុះរសៀលថ្ងៃខែដដែល លោកបានបន្ដដឹកនាំក្រុមការងារ រួមទាំងប្រធានភូមិ អនុប្រធានភូមិ សមាជិក សកម្មជនយុវជន និងប្រជាការពារភូមិ ដើម្បីធ្វើការស្ដាសំអាតស្រះ ត្រពាំងក្រវ៉ាន់ ដែលមានប្រវែង៦២x៥០ ម ដើម្បីបម្រើប្រយោជន៍ប្រជាជនក្នុងភូមិ។ ក្រុមការងារក៏បាននាំយកនំ សាប៊ូចែកជូននិងឧបត្ថម្ភ ថវិកា ដល់មេភូមិ អនុភូមិ ប្រជាការពារ សមាជិក និងសកម្មជនភូមិចំនួន១៤នាក់ក្នុង ម្នាក់ៗថវិការ២០០០០៛ផងដែរ៕     

 

Related Posts

About The Author

Add Comment

error: Content is protected !!