ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ

(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ អង្កររបស់កម្ពុជាយើងបាននាំទៅកាន់៦០ប្រទេស នៅលើពិភពលោក ស្មើនឹងចំនួនសរុបជាង៦៣ម៉ឺនតោន កើនឡើង១៧.៣ភាគរយបើធៀបនឹងឆ្នាំ២០១៦ មានត្រឹមតែជាង៥៤ម៉ឺនតោនប៉ុណ្ណោះ។ នេះបើតាមទិន្នន័យផ្លូវការ ដែលទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ៖

១៖ ប្រទេសចិន ទិញអង្ករពីកម្ពុជាចំនួន ១៩៩,៨៥៧តោន
២៖ ប្រទេសបារាំង ទិញអង្ករពីកម្ពុជាចំនួន ៧៧,៣៦៣តោន
៣៖ ប្រទេសប៉ូឡូញ ទិញអង្ករពីកម្ពុជាចំនួន ៤៤,០២៣តោន
៤៖ ប្រទេសម៉ាឡេស៊ី ទិញអង្ករពីកម្ពុជាចំនួន ៣៨,៣៦០តោន
៥៖ ប្រទេសបង់ក្លាដេស ទិញអង្ករពីកម្ពុជាចំនួន ៣១, ៤៧០តោន
៦៖ ប្រទេស ហូឡង់ ទិញអង្ករពីកម្ពុជាចំនួន ២៧,១៧៥តោន
៧៖ ប្រទេសអង់គ្លេស ទិញអង្ករពីកម្ពុជាចំនួន ២៦,៧៧៥តោន
៨៖ ប្រទេសហ្គាបុន (Gabon)​ ទិញអង្ករពីកម្ពុជាចំនួន ២៤,៦៧៧តោន
៩៖ ប្រទេសប៉ែលហ្សិក ទិញអង្ករពីកម្ពុជាចំនួន ២០,០៦០តោន
១០៖ប្រទេសឆែក ទិញអង្ករពីកម្ពុជាចំនួន ១៧,៣៣០តោន៕

Image result for ទិញអង្ករពីកម្ពុជាRelated imageImage result for ទិញអង្ករពីកម្ពុជាImage result for ទិញអង្ករពីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!