ប្ដីប្រាប់ថាថ្ងៃនេះម៉ែខ្ញុំមកលេង ខ្ញុំខំរៀបចំម្ហូបយ៉ាងឆ្ងាញ់ តែពេលមកដល់ជាម៉ែរបស់ប្ដីខ្ញុំទៅវិញ ខ្ញុំខឹងខ្លាំងណាស់ តែត្រូវប្ដីនិយាយប៉ុន្មានម៉ាត់ធ្វើអោយខ្ញុំភ្ញាក់ខ្លួន…..

ថ្មីៗនេះមានព័ត៌មានបរទេសបានយករឿងរ៉ាវរបស់នារីម្នាក់មកផ្សាយ ដោយក្នុងនោះនាងបានសរសេថា …. ជំរាបសួរចា៎.! ខ្ញុំឈ្មោះ មីលី ពេលនេះខ្ញុំមានអាយុ២៣ឆ្នាំហើយចា៎ ខ្ញុំរៀបកាជាមួយប្ដីតាំងពីអាយុ២២ឆ្នាំ មកម្លេះសរុបមកដល់ពេលនេះ គឺ១ឆ្នាំហើយ ពួកយើងទាំងពីបានទិញផ្ទះ1នៅជាមួយគ្នាដោយមិនបាននៅជាមួយគ្រួសាទៀតឡើយ

ថ្ងៃមួយប្ដី​របស់ខ្ញុំ​គេ​បាន ដើមកប្រាប់ខ្ញុំថា មិញម៉ាក់របស់អូនបានខលមកជួបជាមួយបង ស្អែកនេះគាត់មាន​ភារកិច្ច​នៅម្ដុំៗនេះ ហើយគាត់​ប្រាប់​ថានឹងឈានមកលេងពួកយើងទៀតផង ខ្ញុំឮបែបនេះហើយ​សប្បាយចិត្ត​ជា​ខ្លាំង​​​ព្រោះមិន​បានជួបគាត់​ជាយូមក​ហើយស្អែកឡើងខ្ញុំខំក្រោកពីព្រឹកជូតផ្ទះយ៉ាង​ស្អាតលាងចាន​លាងឆ្នាំងនឹងយកលុយទៅទិញ​សាច់ត្រីបន្លែរជាច្រើនដើម្បីធ្វើម្ហូបត្រៀមទុកស្វាគមន៍ពួកគាត់ រហូតដល់ម៉ោង១០ព្រឹក ខ្ញុំក៏ប្រាប់ប្ដីខ្ញុំថា “បងគួតែបើកឡានទៅចាំទទួល​ចាំប៉ា​ហើយ​នឹង​ម៉ាក់​នៅឯចំណតរថភ្លើងអោយហើយទៅ ពេលគាត់​មកដល់ដឹក​មកផ្ទះ​តែម្ដងនឹងបានពិសាបាយម្ហូបក្ដៅៗ ភ្លាមនោះ​ប្ដីខ្ញុំក៏និយាយថា អីក៏ពិបាកច្រើនម្លេះ ពេលគាត់ចុះពីលើរថភ្លើង​ប្រាប់​អោយគាត់ជិះកង់បីមកមុខត្រង់ ឆ្លង់៣ស្លុប បទឆ្វេង១៥០ម៉ែត្រ ដល់ផ្ទះយើងហើយខ្ញុំឮបែបនេះក៏ខឹង​ជាខ្លាំង ហើយ​និយាយ​ទាំងក្ដីឈឺចាប់ថា នែ..!ម៉ាក់ខ្ញុំគាត់ចញ្ចឹមខ្ញុំតាំងពីតូច គាត់ជូនខ្ញុំទៅសាលារៀនរាល់ថ្ងៃ ដល់ម៉ោងចេញគាត់​ក៏​ទៅទទួលខ្ញុំទៀត គាត់មិន​ដែល​រអ៊ូមួយមាត់ឡើយ លោកជាប្ដីខ្ញុំហើយជាកូនប្រសាគាត់ទៀត គ្រាន់តែធ្វើប៉ុណ្ណឹង​មិនបាន​ទេអី ដោយសារខ្ញុំរវល់រៀបចំម្ហូប ភ្លាមនោះប្ដីខ្ញុំក៏សើច ហាហា អូនសំលាញ់ប្ដីនិយាយលេង

តើ នាក់ណាទៅបណ្ដោយអោយគាត់ជិះកង់បីមកខ្លួនឯង ចេះតែ​មាន​ម៉ង ភ្លាមនោះប្ដីខ្ញុំក៏ចេញទៅចាំទទួលម្ដាយខ្ញុំកន្លះម៉ោង​ក្រោយ​មកស្រាប់តែឮសម្លេងគោះទ្វា ខ្ញុំឮក៏រត់ទៅ​បើកទ្វា​យ៉ាង​លឿនព្រោះគិតថាគាត់មកដល់ហើយ តែផ្ទុយស្រលាស់ពេលបើកទ្វាមក គឺជាប៉ាម៉ាក់របស់ប្ដីដែរកាន់​ថង់មួយស្បោង​ទៅវិញ ខ្ញុំក៏អញ្ចើញគាត់មកអង្គុយតុនឹងលើកបាយទឹកអោយគាត់ពិសាដូចធម្មតា ខ្ញុំឆ្ងល់ណាស់តែមិនបានសួអ្វីឡើយ ក្រោយមកពេលពួកគាត់ញាំហើយអង្គុយលេងមិនបាន1ម៉ោងផងក៏ត្រលប់ទៅវិញបាត់ ភ្លាមនោះខ្ញុំក៏បាន​ឱកាស​សួប្ដីខ្ញុំ​ថា “ហេតុអ្វីកុហក់ខ្ញុំថាប៉ាម៉ាក់ខ្ញុំមក តែបែជាប៉ាម៉ាក់លោកទៅវិញ ភ្លាមនោះប្ដីរបស់ខ្ញុំគេក៏សើច ហាហា ល្ងង់ម្លេះប្រ​ពន្ធ​បងអើយ គឺបងកុហក់អូននឹងណា អូនសួខ្លួនឯងមើល ថាបើបងប្រាប់ថាប៉ាម៉ាក់បងមក តើអូនមានងើប​ពីព្រឹក​ធ្វើម្ហូប​ឆ្ងាញ់ៗឈុតធំបែបនេះអោយពួកគាត់ពិសាដែរឬទេ ហើយបងប្រាប់ថាប៉ាម៉ាកបងមក

តើអូនមានដេញបងអោយទៅទទួលគាត់ឯចំណតរថភ្លើងអត់..?
យ៉ាងណាក្ដីក៏ខ្ញុំនៅតែខឹង ហើយតបថាមិចមិនប្រាប់ខ្ញុំត្រង់ៗទៅ ប្ដីខ្ញុំក៏ឆ្លើយមកវិញថា ” ចាំបានទេកាលពី៣ខែមុន ប៉ាម៉ាក់របស់បងមក អូនមិុចមិនត្រៀមម្ហូបទុកអោយគាត់ផង ថែមទាំងនិយាយថាគ្មានពេលវេលាសម្រាបធ្វើ ពេល​បងចង់ទៅទទួលគាត់ អូនបែជាហាមបង ថែមទាំងចង់អោយគាត់ជិះកង់បីមកខ្លួនឯងទៅវិញ តើអូនដឹងទេថាថ្ងៃនេះ​ពួកគាត់ហេវប៉ុណ្ណា គាត់សប្បាយចិត្តណាស់ដែលបានកូនប្រសាត្រៀមម្ហូបឆ្ងាញ់ៗទុកអោយគាត់ ហើយអូនដឹងទេ​ថាគាត់​មកថ្ងៃនេះគឺមានបំណងអ្វី.?

គឹចំកាពុទ្រារបស់គាត់ទើបចេញផ្លែរមកល្អណាស់ ហើយគាត់ដឹងថាអូនឯងចូលចិត្តញាំពុទ្រា ទើបគាត់​ខំបេះយក​មកផ្ញើ​ដោយផ្ទាល់ដៃរ ដើម្បីអោយកូនប្រសាបានញាំរបស់ដែលគាត់ដាំ ខ្ញុំស្ដាបហើយមាន​អារម្មណ៍ថា​ខ្លួនខុសខ្លាំងណាស់ ហើយ​ប្ដីរបស់ខ្ញុំបានបន្តទៀតថា បងក៏ចង់អោយប៉ាម៉ាក់របស់បងបានញាំ​របស់ឆ្ងាញ់ដែលចេញពីញើសឈាម​របស់ពួកយើង​ទាំងពី បងសុំបានទេអោយអូនធ្វើដាក់ប៉ាម៉ាកបង ដូចអ្វីដែលអូនចង់ធ្វើដាក់ប៉ាម៉ាក់របស់អូន ហើយបងក៏ចង់ទៅ​ទទួលគាត់ដោយផ្ទាល់ ដូចដែលអូនចង់ទៅទទួលប៉ាម៉ាក់របស់អូនដែរ ព្រោះកាលបងនៅតូចៗ គាត់ក៏ជូនបងទៅរៀន ពេលចេញពីរៀនទាស់ភ្លៀងភ្គប៉ុណ្ណាក៏គាត់ពោសពាទៅទទួលបងដូចគ្នា បងពិតជាចង់​អោយ​អូនចាត់ទុក​ប៉ាម៉ាក់បង​ដូចជាប៉ាម៉ាក់អូន ចំណែកបងចាត់ទុកប៉ាម៉ាក់របស់អូនអោយដូចជាប៉ាម៉ាក់បង ពួកយើង​ស្រលាញ់​គាត់ស្មើៗគ្នា។

យើងរៀបកាបាននៅជាមួយគ្នាជាង១ឆ្នាំមកហើយ បងគិតថាអូនគួតែ​បើកចិត្តដើម្បី​ទទួលស្គាល់​​នឹងគោរពស្រលាញ់ប៉ាម៉ាក់របស់បងផង ខ្ញុំស្ដាបយូទៅទឹកភ្នែកក៏ហូមកកាន់តែខ្លាំង មានអារម្មណ៍ថាខុសចំពោះប្ដី នឹង​ប៉ាម៉ាក់ក្មេកខ្លាំងណាស់ ព្រោះកន្លងមកខ្ញុំមិនសូវយកចិត្តទុកដាក់ខ្វល់ពីពួកគាត់ឡើយខ្ញុំចង់អោយប្ដី​គោរព​ស្រលាញ់​ប៉ាក​ម៉ាក់របស់ខ្ញុំ តែខ្ញុំមិនដែលគោរពស្រលាញ់ប៉ាម៉ាក់របស់គាត់ឡើយ ក្រោយមកខ្ញុំក៏និយាយថា ២សប្ដាហ៍ទៀត​ចាំយើងទៅ​លេង​ផ្ទះគាត់ម្ដង ខ្ញុំចង់សំពះបាទជើងសុំទោស នឹងមានវត្ថុអនុស្សវរីយ៍ជូនគាត់ តាមពិតខ្សែកមួយ​ខ្សែនេះខ្ញុំត្រៀម​ទុក​សម្រាប់ជូនប៉ាម៉ាក់របស់ខ្ញុំទេ តែពេលឃើញប៉ាម៉ាក់របស់ប្ដី ខ្ញុំក៏លាក់ទុកវិញ តែលើកនេះខ្ញុំនឹង​ជូនដល់គាត់​ពេលដែល​ជួប​គាត់នៅថ្ងៃមុខ ភ្លាមនោះប្ដីខ្ញុំក៏និយាយថា ” មែនហើយបងភ្លេចប្រាប់ថា ប៉ាម៉ាក់បងមកលើក​នេះគាត់មិនត្រឹមតែ​យកពុទ្ធាមកអោយទេ គាត់ថែមទាំងយកលុយ២០០០០$ មកអោយយើងទៀតផង គេធ្វើផ្លូវចំដីគាត់ ហើយគាត់លក់ចេញ​ទើបយកលុយមកអោយយើងពាក់កណ្ដាលទុកចាយ ខ្ញុំឮបែបនេះហើយកាន់តែមានអារម្មណ៍ថាខុសកាន់តែខ្លាំ ខ្ញុំមិនខ្វល់​ពីគាត់​ប៉ុហ្នឹងហើយ គាត់នៅតែខ្វល់ពីជីវភាពរបស់ខ្ញុំទៀត (ចាប់ពីថ្ងៃនេះទៅខ្ញុំ​សូមសន្យាថានឹង​គោរពអោយតំម្លៃ​ប៉ាម៉ាក់​ក្មេក អោយដូចប៉ាម៉ាក់របស់ខ្ញុំដែរ។

Related Posts

About The Author

Add Comment

error: Content is protected !!