នារី​អាមេរិក​ម្នា​ក់ថា អ្នកជំនួញ​អារ៉ាប់ ដេញថ្លៃ​បាន​ព្រហ្មចារី​នាង​ក្នុងតម្លៃ​៣​លាន​ដុល្លារ

នាង Giselle តារា​បង្ហាញ​ម៉ូត​អាមេរិក​ម្នាក់​ដែលមាន​អាយុ​១៩​ឆ្នាំ បាន​អះអាងថា ព្រហ្មចារី​ខ្លួន​បាន​លក់ដាច់​ក្នុងតម្លៃ​ជិត​៣​លាន​ដុល្លារ​អាមេរិក ក្នុងការ​ដាក់លក់​ដេញថ្លៃ​មួយ​នៅលើ​វែបសាយ​អាល្លឺម៉ង់ Cinderella Escorts​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Daily Mail​។​

«​នេះ​ជា​សុបិន​ដែល​ក្លាយជា​ការពិត​សម្រាប់​ខ្ញុំ​»​។ នាង Giselle បាន​អះអាង​យ៉ាង​ដូច្នេះ ក្រោយពី​មាន​អ្នកជំនួញ​ម្នាក់​ពី​ក្រុង​អា​ប៊ូ​ដា​ប៊ី ហ៊ាន​ដេញថ្លៃ​រហូតដល់​ជិត​៣​លាន​ដុល្លារ​អាមេរិក ដើម្បី​ទទួលបាន​ព្រហ្មចារី​របស់​នាង​។​

​តាម​ការផ្សាយ​របស់ Daily Mail តារា​បង្ហាញ​ម៉ូត​រូបនេះ បាន​ដាក់លក់​ដេញថ្លៃ​ព្រហ្មចារី​តាម​វែបសាយ​អាល្លឺម៉ង់ Cinderella Escorts​។  នាង​បាន​បញ្ជាក់ថា តម្លៃ​ដែល​ខ្ពស់បំផុត​ក្នុងការ​ដេញថ្លៃ​នោះ គឺ​ជិត​៣​លាន​ដុល្លារ​អាមេរិក​ពី​អ្នកជំនួញ​នៅ​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដោយ​ឈ្នះ​តារាភាពយន្ត​ហូលីវូដ​ម្នាក់ ដែល​បានដាក់​ក្នុងតម្លៃ ២.៨​លាន​ដុល្លារ​អាមេរិក​។​

Giselle បាន​អះអាងថា ការសម្រេចចិត្ត​លក់​ព្រហ្មចារី​របស់ខ្លួន ដោយសារ​នាង​ចង់បាន​ប្រាក់​បង់ថ្លៃ​សាលា ការធ្វើដំណើរ​ទេសចរ​ណ៍​កម្សាន្ត​ជុំវិញ​ពិភពលោក និង​ទិញ​ផ្ទះ​ថ្មី​មួយ​។ នាង​សម្តែង​ការ​អាក់អន់​ចំពោះ​ការរិះគន់​នានា​ទាក់ទង​នឹង​ការសម្រេចចិត្ត​របស់​នា​ង​។​ by: thmeythmey

​នាង​លើកឡើងថា​៖ «​នេះ​ជាការ​សម្រេចចិត្ត​របស់​ខ្ញុំ​ក្នុង​ការលះបង់​ភាព​បរិសុទ្ធ​លើកដំបូង​សម្រាប់​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​។ នារី​ដែល​លក់ខ្លួន និង​មាន​ភាពក្លាហាន​ក្នុងការ​រស់នៅ​ជាមួយ​សេរីភាព​ផ្លូវភេទ ជា​សញ្ញា​នៃ​សេរីភាព​»៕

     

Related Posts

About The Author

Add Comment

error: Content is protected !!