ទស្សនា​ទិដ្ឋភាពការ​ហែ​ជំនូន​មង្គលការ សុគន្ធ និសា ព្រឹក​មិញ​

ពិធីហែជំនូន មង្គលការ​តារាចម្រៀង​ស្រី សុគន្ធ និសា និង​លោក ចៅ សម្បត្តិ បានចាប់ផ្ដើម​ហើយ​ព្រឹក​មិញ​នេះ នៅ​គេហដ្ឋាន​ខាង​ស្រី​ស្ថិតក្នុង​បុរី​ពិភពថ្មី ឫស្សីកែវ ដោយមាន​ការចូលរួម​ពី​សំណាក់​ញាតិមិត្ត តារាចម្រៀង​ប្រុស​ស្រី​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​មាន ឆន សុវណ្ណ​រាជ ណុប បា​យ៉ា​រិ​ទ្ធ ឈិ​ត សុវណ្ណ​បញ្ញា Step រ៉េត ស៊ូ​ហ្សា​ណា លី ម៉ា​រី​ណា ព្រមទាំង​តារា​សម្ដែង​ស្រី​ប្រុស​មួយចំនួនទៀត​។​

​ក្នុង​ពិធីហែជំនូន​នេះដែរ សុគន្ធ និសា ជា​កូនក្រមុំ និង​លោក ចៅ សម្បត្តិ កូនកំលោះ​ញញឹម​បិទមាត់​មិន​ជិត​នោះទេ​នៅមុខ​ភ្ញៀវកិត្តិយស ជា​មួយឈុត​ប្រពៃណី​យ៉ាង​ស្រស់ស្អាត​៕

Related Posts

About The Author

Add Comment

error: Content is protected !!