ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បើតាមថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើន បានឲ្យដឹងថា សាកលវិទ្យាល័យធ្លាប់បានធ្វើពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន៣លើករួចមកហើយ ចាប់តាំងពីសាលាបានបើកទ្វារបណ្តុះបណ្តាលតាំងពីឆ្នាំ២០០៣មកនោះ។

និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យានេះមានចំនួនសរុប ១០,៦៧៧នាក់ មាននារី​ ៤,៩២៩នាក់៕

Image may contain: 1 personImage may contain: 8 people, people smiling, people standingImage may contain: 6 people, people smiling, people standing and indoorImage may contain: 9 people, people standing and indoor

Related Posts

About The Author

Add Comment

error: Content is protected !!