តំណាង​កម្មករ​រាប់ម៉ឺន​នាក់ ប្រកាស​ថ្កោលទោស​មេដឹកនាំ​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ផ្អាក​ការទិញ​សម្លៀកបំពាក់​ពី​កម្ពុជា

ភ្នំពេញ​ ៖ សម្ព័ន្ធ​សហជីព​ជាតិ ដែល​មាន​សមាជិក​រាប់​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស បាន​សម្តែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ការលើកឡើង​របស់លោក​ស្រី មួរ សុខ​ហួរ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ផ្អាក​ការទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា ដោយបាន​អះអាងថា សារ​របស់​លោកស្រី មួរ សុខ​ហួរ ជា​សារ​ដ៏​អាក្រក់​បំផុត សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល។
សេច​ក្តី​ថ្លែង​ការ​ណ៍​របស់​សម្ព័ន្ធ​សហជីព​ជាតិ (NTUC) ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ ការិយាល័យ​យើង​ទទួល​បាន​លើកឡើងថា “​សូម​សម្ដែង​នូវ​ការសោកស្ដាយ​បំផុត និង​សូម​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ការលើកឡើង​របស់លោក​ស្រី មូរ សុខ​ហួរ ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ ជាមួយ​លោក ជុន ច័ន្ទ​បុត្រ វិទ្យុ​អាស៊ីសេរី ចំ​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ផ្អាក​ការ​បញ្ជាទិញ​សម្លៀកបំពាក់ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ​ឆ្នាំ​២០១៦ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ថ្លែង​នៅ​សភា​អឺរ៉ុប​ថា បើ​សភា​អឺរ៉ុប​បិទ​ទីផ្សារ នាំចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា គឺ​នៅពេល​បើក​ទីផ្សារ​វិញ ត្រូវ​មាន​ភ្ជាប់​ជាមួយ នឹង​លក្ខខណ្ឌ ហើយ​លោក​បន្តទៀត​ថា បើ​សហភាព​អឺរ៉ុប​លូកដៃ​ក្នុង​រឿង​នេះ គឺ​មិនមែន​កម្មករ ឬ​ប្រជាជន​តូចតាច​ទេ ដែល​ប៉ះពាល់​នោះ គឺ​មាន​ថៅកែ​ធំៗ ដែល​រង​ផលប៉ះពាល់​”​។

ការ​ថ្លែង​របស់​លោក សម រង្ស៊ី និង​លោកស្រី មូរ សុខ​ហួរ បែបនេះ គឺជា​សារ​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​រួមមាន កម្មករ កម្ម​ការ​នី អាជីវករ កសិករ ពលករ អ្នក​រត់​កង់​បី ជាដើម ដែល​រស់នៅ​ប្រកបរបរ និង​ពឹង​ផ្អែកលើ​វិស័យ​មួយ​នេះ ហើយ​បានធ្វើ​ឲ្យ​កម្មករ កម្មការិនី ទូទាំងប្រទេស​ខកចិត្ត និង​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​កាយវិការ ចេតនា និង​ទង្វើ​ដែល​បាន​នឹង​កំពុង​បំផ្លាញ​វិស័យ​មួយ​នេះ ឲ្យ​រលាយ​សាបសូន្យ​ពី​កម្ពុជា។

តាម​សម្ព័ន្ធ​សហជីព​ជាតិ “​បច្ចុប្បន្ន​កម្មករ​កម្ម​ការិនី បាននឹងកំពុង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​ជាមួយ នឹង​ការ​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ជាច្រើន ដែល​រាជរដ្ឋាភិបាល សហជីព អង្គការ​ជាតិ អន្តរជាតិ សហគមន៍ ស្ថានទូត​នានា ប្រចាំ​កម្ពុជា បាន​ខិតខំ​បន្ត​ជំរុញ​ព​ន្លឿ​ន និង​ស្នើ​បន្ថែម​នូវ​អ្វី ដែលជា​តំរូវការ​ចាំបាច់​របស់​បងប្អូន​កម្មករនិយោជិត​”​។

ជាមួយគ្នា​នោះ សម្ព័ន្ធ​សហជីព​ជាតិ ក៏បាន​អំពាវនាវ និង​រំលឹក​ដាស់តឿន​ដល់​លោក សម រង្ស៊ី និង​លោកស្រី មួរ សុខ​ហួរ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែរ​ថា “​បញ្ហា​នយោបាយ និង​បញ្ហា​ឆ្នាំងបាយ​របស់​កម្មករ គឺ​សូម​បែងចែក​ឲ្យ​ដាច់ដោយឡែក​ពី​គ្នា កុំ​ដោយសារតែ​វិបត្តិ​នយោបាយ​របស់ខ្លួន​ជាប់​គាំង ដោះស្រាយ​មិន​ចេញ ធ្វើ​ឲ្យ​កម្មករ​គ្មាន​ការងារ​ធ្វើ និង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាត់បង់​ប្រាក់ចំណូល ដែល​ទទួលផល​ពី​វិស័យ​មួយ​នេះ និង​បញ្ឈប់​សកម្មភាព​ស្នើ​ដល់​សហភាព​អឺរ៉ុប និង​ប្រទេស​នានា ឱប​អាទិ​ការ​បញ្ជាទិញ​ពី​ប្រទេស​កម្ពុជា និង​សូម​បញ្ឈប់​ការយក​កម្មករ​មក​ធ្វើជា​ឈ្នាន់ ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ដូច ឆ្នាំ​២០១៣ កន្លងទៅ​។

សម្ព័ន្ធ​សហជីព​ជាតិ ប្រាប់​ឲ្យ​លោកស្រី មូរ សុខ​ហួរ និង​លោក សម រង្ស៊ី អាច​ស្រមៃ​បន្តិច​មើល​ថា ប្រសិនបើ​វិស័យ​មួយ​នេះ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយ​គ្មាន​ការ​បញ្ជាទិញ អ្នកវិនិយោគ​ផ្លាស់​ទី​ទៅ​ប្រទេស​ផ្សេងៗ ហើយ​កម្មករ​គ្មាន​ការងារ​ធ្វើ ប្រជាជន​បាត់បង់​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព តើ​សមជា​អ្នកនយោបាយ​ល្អ ដែល​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ និង​ប្រជាពលរដ្ឋ​ដែរ ឬទេ ? តើ​លោកស្រី មូរ សុខ​ហួរ និង​លោក សម រង្ស៊ី ទទួលខុសត្រូវ​យ៉ាងណា​ចំពោះ​ជោគវាសនា​របស់​កម្មក​រ និង​ប្រជាជន ហើយ​អាចមាន​ឱកាស​មកជា​ន់​ទឹកដី​ដ៏​កម្សត់​មួយ​នេះដែរ​ឬទេ​?

​ជា​មួយ​នឹង​ការ​លើកឡើង​ខាងលើ​នេះ សម្ព័ន្ធ​សហជីព​ជាតិ​សង្ឃឹម​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ធ្វើ​ការពិចារណា​យ៉ាង​ល្អិតល្អន់ និង​រក្សា​ទំនាក់ទំនង​ល្អ រវាង​ពាណិជ្ជកម្ម​អូស្ត្រាលី​និង​កម្ពុជា លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង បន្ត​ការទិញ​ពី​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ហើយ​សង្ឃឹមថា អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងអស់ និង​ពិចារណា​ជ្រើសរើស​នីតិវិធី​ផ្សេងៗ ដើម្បី​ដោះស្រាយ​វិបត្តិ​របស់​ខ្លួន ក្រៅពី​ជម្រើស​ដ៏​អាក្រក់​មួយ​នេះ​៕

Image result for លោក​ស្រី មួរ សុខ​ហួរ

Image may contain: 1 personImage may contain: 3 people, people sittingImage may contain: 1 person, foodImage may contain: 5 people, people sittingImage may contain: 8 people, crowd

Related Posts

About The Author

Add Comment

error: Content is protected !!