ដូណាល់ ត្រាំ បោកគ្រាប់បែក? ប្រធានាធិបតីកូរ៉េខាងត្បូងខំទៅចាំ លោក ត្រាំ នៅតំបន់ព្រំដែនរួមកូរ៉េទាំងពីរ តែចុងក្រោយ លោក ត្រាំ លុបចោល…

(សេអ៊ូល)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបង្ខំចិត្តលុបចោល​ដំណើរទស្សនកិច្ច​ ដ៏គួរឱ្យភ្ញាក់ផ្អើល​ទៅកាន់តំបន់គ្មាន​ព្រំដែន (DMZ) រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដោយសារតែ​អាកាសធាតុមិន​អំណោយផល ខណៈដែលប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានទៅចាំនៅទីនោះ​រួចជាស្រេច។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជុំវិញការលុបចោល​ដំណើរទស្សនកិច្ច​នេះដែរ ក្រុមមន្ត្រីអាមេរិក​បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ​របស់ លោក ដូណាល់ ត្រាំ បានចាកចេញពី​មូលដ្ឋានយោធា​អាមេរិក Garrison Yongsan ក្នុងទីក្រុង​សេអ៊ូល ប៉ុន្តែត្រូវបង្ខំចិត្ត​ត្រឡប់ក្រោយ​វិញភ្លាមៗ។ ដោយឡែក បើតាមអ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​លុបចោល ដោយសារ​ចុះអ័ព្ទ​ខ្លាំង ហើយលោក​ប្រធានាធិបតី ក៏បានសម្ដែងការ​សោកស្ដាយ និងខកចិត្ត​ផងដែរ។

គួរបញ្ជាក់ថា បើតាម​ការគ្រោងទុក លោក ដូណាល់ ត្រាំ ត្រូវចូលរួម​សន្និសីទ​សារព័ត៌មាន​ជាមួយសមភាគី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅឯ​តំបន់គ្មាន​យោធា DMZ ខណៈលោក មូន បានទៅដល់តំបន់នេះហើយ។ តែយ៉ាងណាក៏ដោយ មុនដំណើរទស្សនកិច្ចនេះ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ បាននិយាយ លោក ត្រាំ គ្មានគំរោងធ្វើដំណើរ​ទៅកាន់​តំបន់ DMZ ​ឡើយ៕​ by: Fresh news

 

 

 

Related Posts

About The Author

Add Comment

error: Content is protected !!