ដឹងទេថាផែនដីយើង សម្បូរ​ទៅ​ដោយ​ទីតាំង​ធម្មជាតិ​ដ៏​កម្រ​ជា​ច្រើន ដែលអ្នកមិនដែលដឹង!!!

ផែនដី សម្បូរ​ទៅ​ដោយ​ទីតាំង​ធម្មជាតិ​ដ៏​កម្រ​ជា​ច្រើន តែ​ក្នុង​ចំណោម​ទីតាំង​កម្រ​ទាំង​នោះ មាន​តែមួយ​ចំនួន​ប៉ុណ្ណោះ ជា​អាច​ចាត់​ទុក​បាន​ថា ជា​ទីតាំង​អស្ចារ្យ​ជាង​គេ។

១- ចំណុច​ខ្ពស់​បំផុត​នៅ​លើ​ផែនដី៖ ភ្នំ​អេវឺរ៉េស ដែល​មាន​កម្ពស់ ៨៨៤៨​ម៉ែត្រ នៅ​ប្រទេស​នេប៉ាល់។

២- ចំណុច​ខ្ពស់​បំផុត​ដែល​យានយន្ត​អាច​ទៅ​ដល់៖ ផ្លូវ Semo La ដែល​មាន​កម្ពស់ ៦០៩៦​ម៉ែត្រ នៅ​តំបន់​ទីបេ ប្រទេស​ចិន។

៣- កោះ​ដាច់ស្រយាល​បំផុត​នៅ​លើ​ផែនដី៖ Tristan de Cunha នៅ​ភាគ​ខាងត្បូង​មហា​សមុទ្រ​អាត្លង់ទិច។ ទីនោះ មាន​ជនជាតិ​រស់នៅ​ប្រមាណ​ជាង ២៧០​នាក់​ប៉ុណ្ណោះ។ កោះ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភពអង់គ្លេស និង​មាន​ចម្ងាយ​ជិត​បំផុត​ពី​ដី​គោក ៣២១៨ ​គីឡូម៉ែត្រ។


៤- ទីតាំង​ដែល​មាន​ជម្រៅ​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ៖ Marianas Trench ស្ថិត​នៅ​ឆ្នេរ​ជិត​កោះ Guam ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហរដ្ឋអាមេរិក។ ជម្រៅ​របស់​វា គឺ ១០៩៧០ ម៉ែត្រ​ពី​ផ្ទៃ​ទឹក។


៥- ទីតាំង​ទាប​បំផុត​នៅ​លើ​ផែនដី៖ Dead Sea ជា​ទីតាំង​ទាប​បំផុត​នៅ​លើ​ទ្វីប​ដី​គោក ដែល​ស្ថិតនៅ​ក្រោម​នីវ៉ូ​ទឹក​សមុទ្រ​ប្រហែល ៤២០​ម៉ែត្រ។ វា​ស្ថិត​នៅ​ព្រំប្រទល់​រវាង​ប្រទេស​ហ្សកដានី និង​អ៊ីស្រាអែល។


៦- ទីតាំង​ត្រជាក់​បំផុត​នៅ​លើ​ផែនដី៖ ទ្វីប​អង់តាកទិច បាន​ធ្លាក់​សីតុណ្ហភាព​ដល់ ដក ១២៩ អង្សាសេ កាល​ពី​ឆ្នាំ​១៩៨៣។ ទ្វីប​នេះ ៩៨% គ្រប​ដណ្ដប់​ដោយ​ទឹកកក។


៧- ចំណុច​ចោទ ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅ​លើ​ផែនដី៖ ភ្នំ Thor នៅ​ឧទ្យានជាតិ Auyuittuq កោះ Baffin ដែនដី Nunavut ប្រទេស​កាណាដា។ វា​មាន​កម្ពស់​ចោទ​ប្រហែល ១២៥០​ម៉ែត្រ។

៨- ផ្ទាំង​ទឹកកក​ក្រាស់​បំផុត​នៅ​លើ​ផែនដី៖ ផ្ទាំង​ទឹកកក Bentley Subglacial Trench នៅ​ទ្វីប​អង់តាកទិច មាន​ទឹកកក​កម្រាស់ ២៥៥៥​ម៉ែត្រ។ ផ្ទាំង​ទឹកកក​ដ៏​ធំ​នេះ មាន​ទំហំ​ស្មើ​ប្រទេស​ម៉ិកស៊ីកូ។

៩- ទីតាំង​ក្ដៅ​បំផុត​នៅ​លើ​ផែនដី៖ វាលខ្សាច់ Death Valley ធ្លាប់​មាន​សីតុណ្ហភាព​រហូត​ដល់​ជិត ៥៨​អង្សាសេ កាលពី​ឆ្នាំ​១៩២២។ តំបន់​នេះ​ស្ថិត​នៅ​ក្រុង Aziziya ប្រទេស​លីប៊ី៕

ដោយ៖ខ្លីៗ

Related Posts

About The Author

Add Comment

error: Content is protected !!