ញាក់សាច់!​! ស្ដ្រី​សាច់​ចាំ អាយុ ៥០ឆ្នាំ​បង្អួតរាង​ស្រ​ឡូ​ន​លើ​បឹង​ទឹកកក​ត្រជាក់​ជិត​ដក ៤០អង្សា​

​ឈរ​ថត​ដោយ​មោទនភាព​នៅលើ​ផ្ទៃ​ទឹករឹង​កក​នៃ​បឹង​បៃ​កាល់ (Baikal) នៅ​ប្រទេស​រុស្ស៊ី នាង លីវ យ៉េ​លីន (Liu Yelin) អាយុ ៥០ ឆ្នាំ នៅតែ​ពេញចិត្ត​ស្លៀកពាក់​ឈុត​ប៊ី​គី​នី សូម្បីតែ​សីតុណ្ហភាព​ធ្លាក់ចុះ​ជិត​ដក ៤០ អង្សា​ក៏ដោយ​។

​ម្តាយ​សាច់​ចាំ​មកពី​ប្រទេស​ចិន​រូបនេះ​និយាយថា គោលដៅ​ជីវិត​របស់​នាង​គឺ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ខណៈ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ដោយ​មិន​ខ្វល់​ថា​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​កម្រិតណា​នោះឡើយ​។​

​នៅ​តំបន់​ស៊ី​បេ​រី កាលពី​ថ្ងៃទី ១ មីនា អ្នក​ស្រឡាញ់​ការហាត់​ប្រាណ​រូបនេះ​បានបង្ហាញ​ពី​រាង​ដ៏​គួរឱ្យ​ច្រណែន​របស់​នាង និង​ក្បាលពោះ​រាបស្មើ​មាន​សាក់​រូប ទោះបី​ដឹងថា​ខ្យល់​ត្រជាក់​បក់​មក​គឺ​ប្រៀប​បី​ដូចជា​កាំបិត​រាប់រយ​ចាក់​ទម្លុះ​ស្បែ​កនាង​ក៏ដោយ​។​

​នាង​ក៏បាន​ចុះ​ហែល​ទឹក​នៅ​បឹង​បៃ​កាល់ និង​ជ្រមុជ​ចុះទៅ​ក្រោម​ផ្ទៃ​ទឹក​បឹង​នេះដែរ ដែលជា​បឹង​ចាស់​បំផុត​និង​ជ្រៅ​បំផុត​លើ​ពិភពលោក​។​

​នាង លីវ យ៉េ​លីន ដែលមាន​កូនប្រុស​អាយុ ២៣ ឆ្នាំ​ម្នា​ក់បាន​និយាយថា នាង​ចូលចិត្ត​លេង​កីឡា​សាហាវៗ និង ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​អាកាសធាតុ​អាក្រក់ ហើយ​វា​ពិតជា​ប្រសើរ បើ​នាង​អាច​ស្លៀកពាក់​ឈុត​ហែល​ទឹក​សិច​ស៊ី​។​

​នាង​បាន​និយាយថា “​អ្នក​បានដឹងហើយថា​ប្រទេស​ចិន​ជា​ប្រទេស​អភិរក្ស​។ ជួនកាល​ខ្ញុំ​ត្រូវបាន​គេ​សួរថា​ហេតុអ្វី​បានជា​ខ្ញុំ​មាន​ឈុត​ប៊ី​គី​នី​ច្រើន​ម្ល៉េះ និង​ស្លៀកពាក់​ប៊ី​គី​នី​ញឹកញាប់​ម្ល៉េះ​។ ខ្ញុំ​និយាយ​លេងសើច​ថា ខ្ញុំ​កំពុង​ជួយ​សន្សំសំចៃ​សាច់​ក្រណាត់​សម្រាប់​ប្រទេស​”​។​

​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ នាង​និយាយថា​នាង​ចូលចិត្ត​ឈុត​ប៊ី​គី​នី​ពីព្រោះ​វា​អាច​បង្ហាញ​រាងកាយ​របស់​នាង ដែល​គ្មានអ្វី​ត្រូវ​លាក់បាំង​ទេ​។

​នាង​និយាយថា “​ប៊ី​គី​នី​របស់ខ្ញុំ​គឺ​អាវ​ក្រោះ​របស់ខ្ញុំ​។ ជាមួយ​ពួកវា ខ្ញុំ​មាន​អារម្មណ៍ ជឿជាក់ មាន​សុខ​ភាពល្អ​និង​យុវវ័យ​”៕ ដោយ៖ រស្មីកម្ពុជា


Related Posts

About The Author

Add Comment

error: Content is protected !!