ឈ្លោះ​គ្នា​ជាមួយ​ប្ដី ដាក់​ថ្នាំពុល​ក្នុង​បាយ​ស្លាប់​​កូន២នាក់

(ខេត្តកំពត) ៖ តាម​ប្រភព​ព​ត៌​មាន​ពី​អធិការ​ស្រុក​អង្គរ​ជ័យ​បាន​រាយការណ៍​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ​ថា មាន​ស្ត្រី​ម្នាក់ និង​កូនប្រុស​២​នាក់​បាន​មក​ដេក​ផ្ទះសំណាក់​មួយ​មានឈ្មោះ សុខ​មនោ​រម្យ ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត ចំនួន​២​យប់​រួច​មក​ហើយ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ ដោយ​មិន​បាន​បញ្ជាក់​ម៉ោង​ទេ ស្ត្រី​រូប​នេះ​បាន​យក​ថ្នាំពុល​មក​លាយ​ក្នុង​បាយ​ឲ្យ កូន​ទទួលទាន​រួម​ទាំង​ខ្លួនឯង​ផង បណ្តាល​ឲ្យ​កូន​ពុល​ធ្ងន់ធ្ងរ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​កូនប្រុស​ទាំង​ពីរ​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ រីឯ​ម្តាយ អាកា​រៈ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ខេត្តតាកែវ​។ លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី មាន​ព័ត៌មាន​ថា មាន​មនុស្ស​បាន​ពុល​ថ្នាំ​ស្លាប់​នៅផ្ទះ​សំណាក់​ខាងលើ កម្លាំង​អធិការ​ស្រុក​អង្គរ​ជ័យ បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​សាកសួរ​ម្ចាស់ផ្ទះ​សំណាក់ ពី​ហេតុការណ៍​កើតឡើង ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ឲ្យ​ដឹង​ថា មាន​នារី​ម្នាក់​ឈ្មោះ ប៉ាក សុខ​ហេង អាយុ​ប្រហែល​៣០​ឆ្នាំ មានកូន​ប្រុស​២​នាក់​។

កូនប្រុស​ទី​១-​ឈ្មោះ ហ៊ា​ល សុ​វ​ណ្ណា​មិ អាយុ​១០​ឆ្នាំ កូនប្រុស​ទី​២- ឈ្មោះ ហ៊ា​ល ក្តាន់ អាយុ​៦​ឆ្នាំ ទាំង​៣​នាក់​ម្តាយ និង​កូន​មាន​ទីលំនៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។ មក​ស្នាក់​នៅផ្ទះ​សំណាក់​យីហោ សុខ​មនោ​រម្យ នេះ​រយៈពេល​ពីរ​យប់​ហើយ បើ​តាម​ប្រភព​ព​ត៌​មាន​ថា ការ​ដែល​ចាក​ចេញពីផ្ទះ​ទាំង​បី​នាក់​ម្តាយ និង​កូន​មក​ស្នាក់​នៅផ្ទះ​សំណាក់​នេះ​ដោយ​មាន ការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​ផង​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ស្រាប់តែ​នៅ​នៅ​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ មាន​ហេតុការណ៍​ថា ម្តាយ​បាន​លាយថ្នាំ​ពុល​ក្នុង​បាយ​ឲ្យ​កូន​ហូប ហើយ​ខ្លួនឯង​ក៏​ហូប ជាមួយ​កូន​ដើម្បី​សម្លាប់​ខ្លួន​។

ពេល​នោះ​ក៏​លេចឮ​ព័ត៌មាន​នេះ​ដល់​ប្តី ពេល​នោះ​ប្តី​ក៏​បាន​មក​ដឹក​ប្រ​ពន​ន្ធ និង​កូន​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តតាកែវ ប៉ុន្តែ​ជា​អកុសល កូនប្រុស​ពីរ​នាក់​ដោយសារ​តែ ជាតិ​ថ្នាំ​ជ្រាប​ពេញ​ខ្លួន​ក៏​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ចំណែក​ម្តាយ​ក៏​ធ្ងន់ ធ្ង​រដែរ​កំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។ ប្តី​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ហ៊ិ​ន ម៉ាត អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ ជាមួយ​គ្នា​នឹង​ស្ត្រី​រង​គ្រោះ​។ សូម​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​នៃ​ការ​ឈ្លោះប្រកែក គ្នា​រហូត​ឈាន​ដល់ ប្រ​ពន​ន្ធ​នាំ​កូន​ចុះ​ចេញពីផ្ទះ ហើយ​លេបថ្នាំ​បំពុល​ទាំង​ម្តាយ​ទាំង​កូន​ដើម្បី​បញ្ចប់រឿង​យ៉ាងនេះ សមត្ថកិច្ច​មិន​ទាន់​សាកសួរ​ដល់​បុរស​ជា​ប្តី​នៅឡើយ​ទេ ពីព្រោះ​កូន​២​នាក់​ក៏​ស្លាប់ ម្តាយ​ក៏​នៅ​ធ្ងន់ធ្ងរ​កំពុង សង្គ្រោះ ដូច្នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើការ​សាកសួរ​បាន​ឡើយ​៕
អត្ថបទដោយ៖កោះសន្តិភាព

Related Posts

About The Author

Add Comment

error: Content is protected !!