ជប៉ុនបញ្ជូន​យន្តហោះ​ចម្បាំង F-4 និង F-15 ទៅហោះ​ឆាបយន្តហោះ​​ទម្លាក់​គ្រាប់បែក Tu-95MS រុស្ស៊ី ដែលកំពុង​ល្បាត​លើ​ដែន​សមុទ្រ​​ជប៉ុន…

(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែក​យុទ្ធសាស្រ្ត​ធុន Tu-95MS ចំនួន ០២គ្រឿង របស់ប្រទេស​រុស្ស៊ី បានធ្វើប្រតិបត្តិការ​ល្បាត​ដែនអាកាស​ដោយជោគជ័យ នៅលើសមុទ្រ​ជប៉ុន សមុទ្រចិន​ខាងកើត និងតំបន់ភាគខាង​លិច នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម​ការចេញផ្សាយ​​ដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងដំណាក់​កាលមួយចំនួន​ នៃប្រតិបត្តិការ​ខាងលើយន្តហោះផ្ទុក​គ្រាប់មីស៊ីល​ទាំង ០២គ្រឿង​​​របស់រុស្ស៊ី ត្រូវបាន​ហោះកៀង​ដោយយន្តហោះ​ចម្បាំង​ធុន F-4, F-15, និង F-16 របស់ប្រទេស​ជប៉ុន។ យ៉ាងណាមិញ ក្រសួង​ការពារជាតិ​រុស្ស៊ី បានគូស​បញ្ជាក់​ថា ការហោះហើរ​ដើម្បីល្បាតដែនសមុទ្រ​ ដោយយន្តហោះ​របស់កងទ័ព​អាកាស​រុស្ស៊ី ត្រូវបាន​ធ្វើឡើង ដោយការគោរព​​យ៉ាង​ខ្ជាប់​ខ្ជួន ចំពោះ​ច្បាប់​អន្តរជាតិ ស្តីពីការប្រើប្រាស់​ដែនអាកាស​នៅលើផ្ទៃ​ដែនសមុទ្រអន្តរជាតិ។

គួរជម្រាបថា កាលពីឆ្នាំ​២០១៧ យន្តហោះទម្លាក់​គ្រាប់បែកពីរ​គ្រឿង ដែលមាន​ប្រភេទដូចគ្នានេះ ក៏ត្រូវបានហោះ​តាមពីក្រោយ​​យ៉ាងប្រកិត​ ដោយយន្តហោះចម្បាំង​អាមេរិក F-18 ព្រមទាំងយន្តហោះចម្បាំងជប៉ុន F-15, F-4, និង F-2A នៅ​អំឡុងពេលល្បាត​លើដែន​​សមុទ្រ​ផងដែរ៕

 

Related Posts

About The Author

Add Comment

error: Content is protected !!