ជនជាតិ​វៀតណាម ២៦០ នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​រាល់ថ្ងៃ​

​អ្នកជំនាញ​ម្នាក់​បាន​និយាយ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា ជា​មធ្យម​មនុស្ស ២៦០ នាក់​ស្លាប់ ដោយសារ​ជំងឺមហារីក​ជា​រៀងរាល់ថ្ងៃ​ក្នុងប្រទេស​វៀតណាម​។​

​ស្ថិតិ​នេះ​ត្រូវបាន​ប្រកាស​ដោយ​លោកស្រី ឡេ បាច់​ម៉ៃ (Le Bach Mai) អតីត​អនុប្រធាន​វិទ្យាស្ថាន​ជាតិ​អាហារូបត្ថម្ភ​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ធ្នូ​។​

​លោកស្រី​ម៉ៃ​និយាយថា ក្នុង​ឆ្នាំ ២០១៧ អ្នកជំងឺ​ជាង ៥៤០.០០០ នាក់​បាន​កំពុង​កើត​ជំងឺ​នៅ​ទូទាំងប្រទេស ក្នុងនោះ​ប្រហែល ៤១០.០០០ នាក់ ឬ ៧៦​ភាគរយ បាន​ស្លាប់​ដោយសារ​ជំងឺមិនឆ្លង រួមមាន​ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដទៃទៀត​។​

Image result for ថ្នាំពេទ្យ វៀតណាម

​ចំនួន​អ្នកជំងឺ​មហារីក​ថ្មី​ក៏​កើនឡើង​ដែរ​លើកលែងតែ​ជំងឺមហារីក​មាត់ស្បូន​ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​ជាមុន និង​ការចាក់​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​។​

​អ្នកជំនាញ​រូបនេះ​បាន​និយាយថា អ្នកជំងឺ​ភាគច្រើន​ដែល​កើត​ជំងឺមហារីក​នៅក្នុង​ប្រទេស​វៀតណាម គឺ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ទី ២​ទៅ​ទី ៤​។ គាត់​បាន​បន្តថា ការព្យាបាល​មិនមាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​ការព្យាបាល​ត្រូវបាន​អនុវត្ត​អំឡុង​ដំណាក់កាល​ទី ៣ និង​ទី ៤ នៃ​ជំងឺមហារីក​។​

​លោកស្រី​ម៉ៃ​និយាយថា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បានកំណត់​គោលដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺមិនឆ្លង ឱ្យនៅ​ត្រឹម ២០ ភាគរយ ក្នុង​ឆ្នាំ ២០២៥៕ ដោយ៖ រស្មីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!