ចិន​នឹង​ផ្តល់​រថពាសដែក​ជិត​១០០​គ្រឿង​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​

(​ភ្នំពេញ​) ៖ នៅ​អំឡុង​ខែមីនា ខាងមុខនេះ កងពលតូច​លេខ​៧០ និង​ទទួលបាន​រថពាសដែក​ចំនួន​៧០គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៀត តាមរយៈ​ជំនួយ​របស់​មហាមិត្ត​ចិន ស្របពេល​ភាគី​ទាំងពីរ​ធ្វើ​សមយុទ្ធ​រួមគ្នា​ផងដែរ​នោះ​។​

​យោងតាម​មន្ត្រី​យោធា​នៃ​កងពលតូច​លេខ​៧០ បាន​ឲ្យ​ដឹងថា ក្រសួងការពារជាតិ​ចិន​បានសម្រេច​ផ្តល់​រថពាសដែក​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា​រាប់សិប​គ្រឿង និង​គ្រឿងចក្រ​ជាច្រើន​ដែល​ជំនួយឥតសំណង​ទាំងនេះ​បញ្ជាក់​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​នោះ​។​

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា ជំនួយឥតសំណង ដែលមាន​រថពាសដែក​រាប់សិប​គ្រឿង​ គ្រឿងចក្រ​កម្ទេច​គ្រាប់មីន និង​គ្រឿងចក្រ​ជាច្រើន​ទៀត​នោះ​នឹង​មកដល់​ប្រទេស​កម្ពុជា នា​អំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខនេះ​ស្របពេល​ប្រទេស​ទាំងពីរ​នឹងធ្វើ​សមយុទ្ធ​ដែលមាន ឈ្មោះថា «​នាគ​មាស​» រួមគ្នា​ជា​ទ្រង់ទ្រាយ​ធំ​លើក​ទី​ពីរ​នៅ​អំឡុង​ខែមីនា​ខាងមុខនេះ​ដែរនោះ​។​

​គួរ​បញ្ជាក់ថា យោធា​កម្ពុជា និង​ចិន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ដោយ​ទ្រង់ទ្រាយ​ធំ​ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ​សមយុទ្ធ​នោះ​ភាគច្រើន​ផ្តោតទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះបន្ទាន់​ជាដើម ដោយភាគី​កម្ពុ​ជាមាន​កងទ័ព​ចូលរួម​ប្រមាណ​ជាង​ពីរ​រយ​នាក់ និង​ចិន​មាន​ប្រមាណ​ជិត​ពីរ​រយ​នាក់​។ សមយុទ្ធ​រវាង​កងទ័ព​ទាំងពីរ​(​កម្ពុជា​-​ចិន​)​នេះ​នឹង​ប្រព្រឹត្ត​ទៅលើ​វិញ្ញាសារ​ជាច្រើន​ដូចជា ការរាវ​មីន និង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល ការ​បន្សាប​ជាតិគីមី​ពុល ការប្រយុទ្ធ​កងអនុសេនាធំ​រថក្រោះ​សហការ​ជាមួយ​វរ​សេនា​តូច​ថ្មើ​ជើង ការរំដោះ​ចំណាប់ខ្មាំង និង​ការងារ​មនុស្សធម៌​ហើយ​និង​បាញ់​គ្រាប់​ពិតជា​ដើម​៕ដោយ៖រស្មីកម្ពុជា

Related image

121031_8b

Related Posts

About The Author

Add Comment

error: Content is protected !!