ចិនបានអះអាងថា​សហរដ្ឋអាមេរិក​ បានប្រមាថ​ទៅលើ​បណ្តា​ប្រទេសនៅអាមេរិក​ឡាទីន ក្រោយពីរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន ទីក្រុង​ប៉េកាំង ជះលុយដើម្បី​ទាក់ទាញ​តំបន់នេះ!

(ប៉េកាំង)៖ ចិនបានអះអាងថា​សហរដ្ឋអាមេរិក​ បានប្រមាថ​ទៅលើ​បណ្តា​ប្រទេសនៅអាមេរិក​ឡាទីន ក្រោយពីរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន បានព្រមាន​ប្រទេសនានា​នៅក្នុងតំបន់នោះ អំពីការពឹងផ្អែក​លើសលប់​ខ្លាំងពេក ទៅលើ​ចំណង​សេដ្ឋកិច្ច​ជាមួយ​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែ​កុម្ភៈ ឆ្នាំ២០១៨។

ថ្លែងក្នុងសុន្ទរកថា​មួយ នៅមុនដំណើរ​បំពេញទស្សនកិច្ច​ទៅកាន់​ ម៉ិចស៊ីកូ អាហ្សង់ទីន ប៉េរូ កូឡុំប៊ី និង​ចាម៉ៃកា បានលើក​ឡើងថា ​​ចិនកំពុងបង្កើន​ឥទ្ធិពលរបស់ខ្លួន​នៅក្នុងតំបន់​អាមេរិកខាងត្បូង តាមរយៈការ​ជះលុយ​ទាំងដុលៗ ដើម្បីទាក់ទាញ​យកតំបន់​នេះ​​ឲ្យទៅ​ពឹងផ្អែក​ និងរណប​ទីក្រុង​ប៉េកាំង។

នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយផ្សេង​ទៀត ដែលចេញផ្សាយឆ្លើយតប​ចំពោះ​ការអត្ថាធិប្បាយ​របស់ លោក ធីល្លឺសុន ក្រសួង​ការ​បរ​ទេសចិន​បាន​បញ្ជាក់ថា​ កិច្ចសហប្រតិបត្តិការ​រវាងចិន និងតំបន់​អាមេរិកឡាទីន គឺជាឈរ​លើផលប្រយោជន៍​​​ និងតម្រូវការរួម ហើយ​អ្វីដែល​សហរដ្ឋអាមេរិក​បានលើក​ឡើង គឺប្រឆាំង​ទាំងស្រុងទៅ​នឹងការពិត ព្រមទាំង​បានបង្ហាញពីការប្រមាថ ចំពោះ​បណ្តា​ប្រទេស​​​ភាគច្រើន នៅ​អាមេរិកខាងត្បូង។

គួរជម្រាប នៅក្នុងអំឡុង​ដំណើរទស្សនកិច្ច​​របស់​ប្រមុខ​ការទូតចិន លោក វ៉ាង​ យី (Wang Yi) កាលពី​ខែមុន ទៅកាន់​​ឈីលី ដើម្បី​​ចូលរួម​កិច្ចប្រជុំ​កំពូលមួយ​ជាមួយបណ្តាប្រទេសមកពី​អាមេរិកឡាទីន និងតំបន់​ការីបៀន ​ដែលអាចថា ជាអ្នកជិត​ខាង​របស់​អាមេ​​រិក​ លោក វ៉ាង បាន​អញ្ជើញ​​​ប្រជា​ជាតិ​​ទាំង​នោះ​បានចូលរួមក្នុង​កម្មវិធីហេដ្ឋា​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ ដែលមានឈ្មោះថា «​ខ្សែ​ក្រវាត់​និង​ផ្លូវ» របស់ចិនថែមទៀត​ផង៕ដោយៈFresh News

Related Posts

About The Author

Add Comment

error: Content is protected !!