គ.ជ.ប៖ ថ្ងៃទី៣នៃយុទ្ធនាការឃោសនាបោះឆ្នោត មានគណបក្សចំនួន៣ មិនបានធ្វើសកម្មភាពឃោសនា

(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន៣ មិនបានធ្វើសម្មភាពឃោសនាបោះឆ្នោតទេ សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទទួលបាននៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាម គ.ជ.ប បានឲ្យដឹងថា គណបក្សទាំង៣ ដែលមិនបានធ្វើសកម្មភាពឃោសនា គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ លើសពីនេះទៀត គ្មានគណបក្សនយោបាយណាមួយហែរក្បួនឃោសនាបោះឆ្នោតទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំ ផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយពីសារនយោបាយនៅតាមទីស្នាក់ការរបស់គណបក្សទូទាំងប្រទេស។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានហិង្សា និងគ្មានបណ្តឹងណាមួយនោះទេ៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!