ក្រោយ​រំសាយ​អស់​ ២ តើ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​កម្ពុជា នៅ​សល់​ប៉ុន្មានទៀត?

ដែន​ជម្រក​សត្វ​ព្រៃ​ចំនួន ២ គឺ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ក្នុង​ខេត្ត​ក្រចេះ និង​ដែន​ជម្រក​សត្វ​ព្រៃ​រនាម​ដូនសំ ខេត្ត​បាត់ដំបង ត្រូវ​បាន​​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ចេញ​ព្រះ​រាជក្រឹត្យ ថ្ងៃ​ទី១៦ ខែ​កុម្ភៈ​ ត្រាស់​បង្គាប់​​រំសាយ​។

ក្រៅ​ពី​ដែន​ជម្រក​សត្វព្រៃ​ដែល​រំសាយ​ទាំង​២ខាងលើ​នេះ កម្ពុជា នៅ​មាន​ដែនជម្រក​សត្វ​ព្រៃ​ចំនួន ១៧តំបន់ ផ្សេង​ទៀត ដែល​មាន​ដូច​ខាងក្រោម៖

១. ភ្នំឱរ៉ាល់៖ ស្ថិតនៅ​​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំងមានផ្ទៃក្រឡា ជាង ២៥,៣ម៉ឺន​ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី១ វិច្ឆិកា ឆ្នាំ១៩៩៣

២. ពាម​ក្រសោប៖ ស្ថិតនៅ​ខេត្តកោះកុង ​មានផ្ទៃក្រឡា ជាង ២,៣ម៉ឺនហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣

Image result for ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់

៣. ភ្នំ​សំកុស៖ ស្ថិតនៅ​​ខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ​មានផ្ទៃក្រឡា ជាង ៣៣,៣ម៉ឺន​ហិកតាចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣

៤. ស្រែពក៖ ស្ថិតនៅទីតាំងខេត្តមណ្ឌលគិរី ​មានផ្ទៃក្រឡា ជាង ៣៧,២ម៉ឺន​ហិចតា ចេញដោយអនុក្រឹត្យ០៩ ឧសភា ២០១៦

៥. គូលែន-ព្រហ្មទេព៖ ស្ថិតនៅ​ខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ ​មានផ្ទៃក្រឡា ជាង ៤០,២ម៉ឺន​ហិចតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣

៦. បឹងពែរ៖ សិ្ថតនៅ​ខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ ​មានផ្ទៃក្រឡាជាង ២៤,២ម៉ឺន​ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣

៧. លំផាត់៖ ស្ថិតនៅខេត្តរតនៈគិរី និងមណ្ឌលគិរី ​មានផ្ទៃក្រឡា ២៥ម៉ឺនហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី០៥ មករា ២០១៧

៨. ភ្នំព្រេច៖ ស្ថិតនៅខេត្តមណ្ឌលគិរី មានផ្ទៃក្រឡាជាង ២២,២ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ០៥ មករា ២០១៧

៩. ឆែប៖ ស្ថិតនៅ​ខេត្តព្រះវិហារ និងស្ទឹងត្រែង ​មានផ្ទៃក្រឡា​ជាង ១៩ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ០៩ ឧសភា ២០១៦

សត្វ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប ខេត្ត​ព្រះវិហារ

១០. ភ្នំណាមលៀរ៖ ស្ថិតនៅ​ខេត្តមណ្ឌលគិរី ​មានផ្ទៃក្រឡា ជាង ៤,៧ម៉ឺន​ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣

១១. ព្រៃឡង់៖ ស្ថិតនៅ​ខេត្តព្រះវិហារ ស្ទឹងត្រែង កំពងធំ និង ក្រចេះ ​មានផ្ទៃក្រឡាជាង ៤៣,១ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ ០៩ ឧសភា ២០១៦

១២. ព្រះរការ៖ ស្ថិតនៅទីតាំងខេត្តព្រះវិហារ មានផ្ទៃក្រឡាជាង ៩ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ ០៩ ឧសភា ២០១៦

១៣. ​សៀមប៉ាង​ខាងលិច៖ ស្ថិតនៅ​ខេត្តស្ទឹងត្រែង ​មានផ្ទៃក្រឡាជាង ៦,៥ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ០៩ ឧសភា ២០១៦

១៤. តាតៃ៖ ស្ថិតនៅ​ខេត្តកោះកុង ​មានផ្ទៃក្រឡាជាង ១៤,៤ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ០៩ ឧសភា ២០១៦

១៥. កែវសីមា៖ ស្ថិតនៅ​ខេត្តមណ្ឌលគិរី និងក្រចេះ មានផ្ទៃក្រឡាជាង ២៩,២ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យ០៩ ឧសភា ២០១៦

ដែនជម្រកសត្វព្រៃ​កែវសីមា

១៦. សៀមប៉ាង៖ ស្ថិតនៅ​ខេត្តស្ទឹងត្រែង ​មានផ្ទៃក្រឡាជាង ៦,៦ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី០៩ ឧសភា ២០១៦

១៧. ភ្នំត្នោត-ភ្នំពក៖ ស្ថិតនៅ​ខេត្តព្រះវិហារ និងសៀមរាប ​មានផ្ទៃក្រឡាជាង ៤,២ម៉ឺន​ហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី៣១ ខែសីហា ឆ្នាំ២០៧។

ចំណែក​ជម្រក​សត្វព្រៃ​ទាំង២ ដែល​ត្រូវ​បាន​រំសាយ​វិញ គឺ ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ស្ថិតនៅ​ខេត្តក្រចេះ មានផ្ទៃក្រឡាជាង ៧,៥ម៉ឺន​ហិកតា និង​ដែន​ជម្រក​សត្វ​ព្រៃ​​រនាមដូនសំ ស្ថិតនៅ​ខេត្តបាត់ដំបង ​មានផ្ទៃក្រឡាជាង ១៧,៨ម៉ឺន​ហិកតា៕

Related Posts

About The Author

Add Comment

error: Content is protected !!