ក្រូច​ថ្លុងមាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​មួយ​ចំនួន

តើ​ប្រតិកម្ម​រវាង​ថ្នាំ និង​អាហារ​គឺជា​អ្វី ?
ប្រតិកម្ម​រវាង​ថ្នាំ និង​អាហារ​កើត​មាន​ឡើង​នៅ​ពេល​ដែល​អាហារ និង​ភេសជ្ជៈ​ដែល​អ្នក​ទទួលទាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាសធាតុ​ផ្សំ​នៃ​ថ្នាំ ដែល​អ្នក​បាន​លេប ដូចនេះ​ថ្នាំ​មិន​អាច​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​ទេ ។

ការ​មាន​ប្រតិកម្ម​រវាង​ថ្នាំ និង​អាហារ​នេះ​អាច​កើត​មាន​ឡើង​ទាំង​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា និង​ថ្នាំ​ដែល​អ្នក​អាច​ទិញ​បាន​នៅ​លើ​ទីផ្សារ​ដូច​ជា ថ្នាំ​ប្រឆាំង​នឹង​ការ​បញ្ចេញ​អាស៊ីត​, វីតាមីន និង​ថ្នាំ​គ្រាប់​ជាតិ​ដែក​ជាដើម ។

Related image

តើ​ក្រូច​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​យ៉ាងដូចម្តេច ?
ការ​ញ៉ាំ​ផ្លែក្រូចថ្លុង ឬ​ទទួលទាន​ទឹក​ក្រូចថ្លុង​ធ្វើ​ឲ្យ​ប៉ះពាល់​ពី​របៀប​ដែល​ខ្លួន​របស់​អ្នក​ធ្វើ​ប្រតិកម្ម​មេតា​ប៉ូ​លី​ស​នៃ​ថ្នាំ​មួយ​ចំនួន ។ សារធាតុ​គីមី​នៅ​ក្នុង​ក្រូច​ថ្លុងអាច​បណ្តាល​ឲ្យ​កម្រិត​នៃ​ថ្នាំ​ឡើង​ខ្ពស់​នៅ​ក្នុង​ខ្លួន​របស់​អ្នក ។ វា​អាច​ធ្វើ​ឲ្យ​ថ្នាំ​ផ្តល់​ការ​ជះ​ឥទ្ធិពល​មក​ដល់​អ្នក ។ ប្រភេទ​នៃ​ក្រូច​មួយ​ចំនួន​ដូច​ជា ក្រូច​ថ្លុង និង​ក្រូចឃ្វិច អាច​បណ្តាល​ឲ្យ​មាន​ឥទ្ធិ​ល​ពល​ដូច​គ្នា​ផង​ដែរ ។

ប្រតិកម្ម​អាច​កើត​មាន​ឡើង​នៅ​៣​ថ្ងៃ​បន្ទាប់​ពី​បាន​ញ៉ាំ ឬ​ទទួលទាន​ទឹកក្រូច ។ នេះ​មាន​ន័យ​ថា អ្នក​មិន​អាច​ទទួលទាន​ទឹកក្រូចថ្លុងនៅ​ពេល​ព្រឹក និង​លេបថ្នាំ​បន្ទាប់​នៅ​ក្នុង​ថ្ងៃ​នោះ​ទេ​ដើម្បី​បញ្ឈប់​ប្រតិកម្ម​នៃ​ថ្នាំ​ដែល​អាច​កើត​មាន​ឡើង ។

Related image

តើ​គ្រប់​ថ្នាំ​ទាំងអស់​សុទ្ធតែ​មាន​ប្រតិកម្ម​ជាមួយនឹង​ក្រូចថ្លុងឬ ?
មាន​តែ​ថ្នាំ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​ក្រូច​ថ្លុង ។ ឧទាហរណ៍​ថ្នាំ​៖
-​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​៖ atorvastatin, lovastatin និង simvastatin
-​សម្ពាធ​ឈាម​ខ្ពស់​៖ felodipine, nifedipine, nimodipine និង​nisoldipine
-​ចង្វាក់បេះដូង​លោត​មិន​ប្រក្រតី amiodarone
-​ធ្លាក់​ទឹកចិត្ត​៖ buspirone និង sertraline
-​ជំងឺអេដស៍​៖ saquinavir
-​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​(​ថ្នាំ​ដែល​ជួយ​មនុស្ស​ដែល​បាន​ទទួល​ការ​ប្តូរ​សរីរៈ​ណាមួយ​ជាដើម​)៖ cyclosporine និង​tacrolimus ។

Image result for ក្រូច​ថ្លុង

ប្រសិនបើ​អ្នក​មិនដឹង​ថា តើ​ថ្នាំ​ដែល​អ្នក​កំពុង​តែ​លេប​មាន​ប្រតិកម្ម​ជាមួយនឹង​ក្រូចថ្លុងទេ​នោះ​សូម​សួរ​គ្រូពេទ្យ ឬ​ឱសថការី ។ ជា​ធម្មតា គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​នូវ​ថ្នាំ​មួយ​ចំនួន​ដែល​មិន​មាន​ប្រតិកម្ម​នឹង​ក្រូចថ្លុង។

តើ​គ្រប់ទឹក​ផ្លែ​ឈើ​ទាំងអស់​សុទ្ធតែ​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​ឬ ?
ក្រូច​, ក្រូចថ្លុង និង​ក្រូចឃ្វិច​គឺជា​ផ្លែ​ឈើ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ ។ គ្រប់ទឹក​ផ្លែ​ឈើ​ដទៃ​ទៀត​, ដូច​ជា​ទឹកក្រូច​ពោធិ៍សាត់ គឺ​ផ្តល់​នូវ​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​លេបថ្នាំ​នោះ ។ មិន​មានការ​សិក្សា​ណា​ដែល​ថា​ទឹក​ផ្លែ​ឈើ​ទាំងនោះ​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​នោះ​ទេ ។

Image result for ក្រូច​ថ្លុង

ប្រសិនបើ​លេបថ្នាំ​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​ក្រូចថ្លុង ​តើ​គួរ​ធ្វើ​អ្វី ?
ប្រតិកម្ម​អាច​កើត​មាន​ឡើង​ទោះបីជា​អ្នក​ទទួលទាន​ក្នុង​បរិមាណ​តិច​នៃ​ក្រូច​ត្លុង​ក៏​ដោយ។ ទោះជា​យ៉ាងណា​ក៏​ដោយ សូម​សួរ​គ្រូពេទ្យ​ថា តើ​មាន​ថ្នាំ​ដទៃ​ទៀត​ដែល​មិន​មាន​ប្រតិកម្ម​ជាមួយនឹង​ក្រូចថ្លុងសម្រាប់​អ្នក​ដែរឬទេ ៕

Image result for ក្រូច​ថ្លុង

Related Posts

About The Author

Add Comment

error: Content is protected !!