ក្រុមហ៊ុន Facebook គិតថាអ្នកលេង Facebook ​តិចជាងមុន, ធ្លាក់ចុះជាង៥០លានម៉ោងក្នុងមួយថ្ងៃ

(មូស្គូ)៖ CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសន្យាថានឹងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនង ផ្ទាល់ខ្លួនបន្ថែមទៀតនៅលើ Facebook ក្នុងឆ្នាំ២០១៨នេះ។ តែជាលទ្ធផលការចំណាយពេលនៅលើបណ្ដាញទំនាក់ទំនង សង្គមដ៏ធំលើលោកមួយនេះបានធ្លាក់ចុះជាង៥០លានម៉ោងក្នុងមួយថ្ងៃ កាលពីចុងឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន​​ Russian Today ​នៅថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីឆ្នាំ២០១៧ Facebook ត្រូវបានគេចោទប្រកាន់ថាបានអនុញ្ញាតឱ្យរុស្ស៊ីទិញការផ្សាយពាណិជ្ជកម្ម ដើម្បីជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ និងការជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តអ្នកប្រើប្រាស់។ ប៉ុន្តែជាផ្នែកមួយនៃការប្រកួតប្រជែងផ្ទាល់ខ្លួនរបស់លោកសម្រាប់ឆ្នាំ២០១៨ លោក Zuckerberg បានសន្យាថានឹង ដោះស្រាយបញ្ហាជាច្រើនរបស់ Facebook។

ជាក់ស្ដែងលោកបានប្រកាសពីវិធានការជាច្រើនក្នុងនោះរួមមាន៖ ១៖ ការបង្ហាញកាន់តែតិចនូវវិដេអូមានជាប់នឹងអំពើហិង្សា ព្រមទាំងការបង្ហាញព័ត៌មាន (Explore Feed) បង្ហាញព័ត៌មានណាដែលគួរឱ្យទុកចិត្ត សំដៅបញ្ជៀសព័ត៌មានក្លែងក្លាយ ដែលចំណុចនេះបានធ្វើឲ្យការចូលលេង Facebook មានការធ្លាក់ចុះ។

គួរបញ្ជាក់ថា នៅថ្ងៃចុងក្រោយនៃខែមករាកន្លងទៅ លោក Mark Zuckerberg បានប្រកាសពីការផ្លាស់ប្ដូរ និងវិធានរឹតបន្តឹងជាច្រើននៅលើ Facebook ដែលបានកាត់បន្ថយការចំណាយ ពេលវេលាជាង៥០លានម៉ោង នៃចំនួនអ្នកប្រើប្រាស់ប្រចំាខែ ដែលមានចំនួនជាង២ពាន់លាននាក់នៅលើបណ្ដាយទំនាក់ទំនងសង្គមមួយនេះ៕

Related Posts

About The Author

Add Comment

error: Content is protected !!