ក្រុមហ៊ុនផលិតសព្វាវុធយក្សអាមេរិក «រំពឹងថាសិង្ហបុរី នឹងទិញយន្តហោះ​បំបាំងកាយ F-35» ព្រោះជា​ផលិតផលល្អផ្តាច់គេ…

(សិង្ហបុរី)៖ អនុប្រធាន​ប្រតិបត្តិ​ នៃក្រុមហ៊ុនផលិត​សព្វាអាវុធអាមេរិក ឡុកហ៊ីដ ម៉ាទីន (Lockheed Martin) គឺលោក រីក អ៊ែដវើដស៍ (Rick Edwards) បាននិយាយ​ថា ក្រុមហ៊ុនរបស់លោក​កំពុងស្វែងរក​អតិថិជនថ្មី ទិញយន្ដហោះ​ចម្បាំង-បំបាំងកាយ​អាមេរិក F-35 ហើយថា ប្រទេសសិង្ហបុរី​អាចនឹង​ចាប់អារម្មណ៍​ទិញ យន្តហោះចម្បាំង​ប្រភេទនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែង​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក Rick Edwards បានលើក​ឡើងដូច្នេះថា «ខ្ញុំគិតថា ពួកគេកំពុង​វាយតម្លៃយ៉ាង​ម៉ត់ចត់​ ចំពោះយន្ដហោះ​ចម្បាំង F-35​ ដែលជា​ប្រភេទយន្ដហោះចម្បាំងល្អដាច់គេ។ ខ្ញុំប្រាកដថា ពួកគេ​នឹងគិតដូច្នេះ ហើយបើពួកគេ​ត្រៀមខ្លួន​រួចរាល់ យើងនឹងឆ្លើយតបទៅវិញ​ភ្លាម»។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ​ផ្នែកអាកាសចរណ៍ លោក រីឆាដ អាប៊ួឡាហ្វយ៉ា (Richard Aboulafia) ទីផ្សារសព្វាវុធនៅ​អាស៊ី គឺស្ថិតនៅក្នុង​ចំណោមទីផ្សារដ៏ធំនៅក្នុងពិភពលោក ពោល​គឺកាលពី​ឆ្នាំ២០១៥ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​សិង្ហបុរី​ គឺជាប្រទេស​ដែលបាន​ទិញយន្ដហោះ​ចម្បាំង​ក្នុងតម្លៃ​លើស ៥០លានដុល្លារ លើកលែង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត៕

 

Related Posts

About The Author

Add Comment

error: Content is protected !!