ក្រុមជនទុច្ចរិតមិនអាចប្រែក្លាយបទល្មេីសច្បាប់ មកជារឿងនយោបាយបានជាដាច់ខាត

រាជរដ្ឋាភិបាលកម្ពុជា ដែលមាានសម្តេចតេជោជាប្រមុខ ប្រកាន់គោលជំហរមុឺងម៉ាត់ ក្នុងការអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។

ដេីម្បីថែរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុវត្ថិភាពរបស់ប្រជាជន ចាំបាច់ត្រូវប្រកាន់ខ្ជាប់គោលការណ៍នីតិរដ្ឋ។ ដែលហៅថានីតិរដ្ឋ គឺជាការអនុវត្តន៍ច្បាប់ដោយមុឺងម៉ាត់។ ជនណាប្រព្រឹត្តខុសច្បាប់ រំលោភច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានលេីកលែង ជាពិសេសចំពោះបទល្មេីសធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ ដូចករណីឈ្មោះ កឹម សុខា និងឈ្មោះ សម រង្សុី ជាដេីម។

ហេតុដូច្នេះ កុំសង្ឃឹមថាអាចយកការចរចានយោបាយមកលុបបំបាត់ការទទួលខុសត្រូវចំពោះមុខច្បាប់បានឲ្យសោះ។ លេីសពីនេះ គឺមិនអាចយកវប្បធម៌និទណ្ឌភាពមកជំនួសឲ្យគោលការណ៍នីតិរដ្ឋបានជាដាច់ខាត។

ការចង់បានការចរចានយោបាយមកដោះស្រាយបញ្ហា គឺជាឧបាយកលទុច្ចរិតដែលចង់ប្រែក្លាយនីតិរដ្ឋ ទៅជារឿងនយោបាយ និងចង់លុបបំបាត់កំហុសរបស់ជនល្មេីសច្បាប់ មកដាក់កំហុសលេីអ្នកអនុវត្តន៍ច្បាប់ទៅវិញ។

ហេតុនេះ ក្រុមជនទុច្ចរិតមិនអាចប្រែក្លាយបទល្មេីសច្បាប់ មកជារឿងនយោបាយបានជាដាច់ខាត៕

Image may contain: 2 people, people standing and suit

Related Posts

About The Author

Add Comment

error: Content is protected !!