ក្រុមការងារបក្សចុះជួយភូមិមហា បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងធ្វើការលើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ក្រុមការងារចុះជួយភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ដឹកនាំដោយលោក ឌៀប កាណូរ៉ា អនុប្រធានក្រុមការងារចុះជួយឃុំស្វាយទាប និងជាប្រធាន ក្រុមការងារចុះជួយភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ រួមដំណើរជាមួយ ក្រុមការងារចុះជួយភូមិមហា បានជួបជុំពិភាក្សាស្វែងយល់ ការងារជាមួយប្រជាការពារភូមិ ប្រធានក្រុមបក្ស និងយុវជនភូមិ អំពីស្ថានការណ៍នយោបាយ សន្តិសុខសង្គម ការងារមនុស្សធម៌ ការងារទាក់ទងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ បន្ទាប់មកក្រុមការងារបានធ្វើដំណើរចុះទៅក្រាបថ្វាយបង្គំព្រះសង្ឃដែលគង់នៅវត្តត្រពាំងធំ។ បន្ទាប់មកក្រុមការងារបានចុះទៅសួរសុខទុក្ខសកម្មជនគណៈបក្សដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះក្នុងភូមិផងដែរ។
លុះរសៀលម៉ោង២ ថ្ងៃខែដដែល ក្រុមការងារក៏បានបន្តសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលជាសម្មាជិកគណបក្សប្រជាជនយើង និងជួយលើកស្លាកសញ្ញាគណបក្សក្នុងភូមិផងដែរ៕

Related Posts

About The Author

Add Comment

error: Content is protected !!