ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង រំលឹកចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានមិនបានបំពេញកាតព្វកិច្ច កំណត់ដោយច្បាប់

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងរំលឹកចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានមិនបានបំពេញកាតព្វកិច្ច តាមការកំណត់ដោយច្បាប់។

​​យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានឲ្យដឹងថា កន្លងទៅមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៦៨ប៉ុណ្ណោះ បានបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្ដែទន្ទឹមគ្នានេះ ក៏នៅមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនធំទៀត នៅមិនទាន់បំពេញកាតព្វកិច្ចតាមបទបញ្ញតិ្ដកំណត់ដោយច្បាប់នោះឡើយ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងមហាផ្ទៃ បានកំណត់ពេល នៅមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ មកបំពេញកាតព្វកិច្ច បើមិនដូច្នេះទេក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ​ក៏កំណត់ឲ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើរបាយការណ៍ដោយថតចម្លងចេញពីឯកសារដើម ពាក់ព័ន្ធការទទួលបានហិរញ្ញវត្ថុពីម្ចាស់ជំនួយ៕

Related Posts

About The Author

Add Comment

error: Content is protected !!