ក្មេង​កើត​មិន​គ្រប់​ខែ​អាចប្រឈមនិង​ជំងឺហឺត​ណាស់

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ BBC News បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​មិនបាន​ព្យាបាល​ជំងឺហឺត​របស់ខ្លួន​ល្អ​ទេ​គឺមាន​ឱកាស​ខ្ពស់​ក្នុង​ការធ្វើ​ឲ្យ​កូន​គើ​ត​មិន​គ្រប់​ខែ ឬ​កូនតូច​ជាង​ធម្មតា​។

Image result for ក្មេង​កើត​មិន​គ្រប់​ខែ

​ដំណឹង​នេះ​បានមកពី​ការ​រំលឹក​ការសិក្សា​ជា​ប្រព័ន្ធ​មួយ​ដែល​ជាការ​ផ្សំ​ចូលគ្នា​នៃ​ការសិក្សា​ចំនួន ២៦ ដើម្បី​ចង់ដឹងថា ការ​ដែលមាន​ជំងឺហឺត​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រឈម​ខ្ពស់​នឹង​ផលវិបាក​ជាច្រើន​ជុំវិញ​ពេលវេលា​នៃ​ការ​សម្រាលកូន​ឬ​អត់​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ជាពិសេស​ទៅលើ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ក្នុងពេល​មាន​ផ្ទៃពោះ ទម្ងន់​ដែល​ទារក​កើត និង​ទំហំ​អាយុ​គ័​រ ព្រមទាំង​ពេលវេលា​សម្រាលកូន​។​

Image result for ក្មេង​កើត​មិន​គ្រប់​ខែ

​ការ​រំលឹក​ការសិក្សា​នេះ​បាន​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជំងឺហឺត​គឺមាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ទាំងអស់​ខាងលើនេះ​មែន​។ យ៉ាងណាមិញ នៅពេល​អ្នក​រំលឹក​ការសិក្សា​នេះ​បានធ្វើ​ការបែងចែក​ការសិក្សា​ដែលមាន​ការវិភាគ​ចំនួន​ប្រាប់​ដែល​ពិពណ៌នា​យ៉ាងច្បាស់​ថា ជំងឺហឺត​ដែលមាន​ការគ្រប់គ្រង​ដោយ​ថ្នាំ​បានល្អ​ហើយ វា​ក៏​មិន​មានការ​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​ដែរ​។ រឿងនេះ​បាន​បញ្ជាក់ថា រាល់​ការ​ប្រឈម​នឹង​ជំងឺហឺត​ទាំងអស់​ក្នុងពេល​មាន​ផ្ទៃពោះ​ប្រហែលជា​អាច​មិនសូវមាន​ភាពគ្រោះថ្នាក់​អ្វី​ឡើយ​តាមរយៈ​ការគ្រប់គ្រង​ជំងឺ​នេះ​បានល្អ​ហើយ​។​

Related image

​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជំងឺហឺត​គួរតែ​បន្ត​លេបថ្នាំ​ជំងឺហឺត​ទៅតាម​វេជ្ជបញ្ជា​ទៀត​។ ពួកគេ​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​បើសិនជា​ពួកគេ​យល់ថា រោគសញ្ញា​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ក្នុងពេល​មាន​ផ្ទៃពោះ​៕

Related image

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Related image

Related Posts

About The Author

Add Comment

error: Content is protected !!