ក្តៅគគុក! បំផ្ទុះគ្រាប់បែកមុខ «អគារទីភ្នាក់ងារចារកម្មជាតិ​អាហ្វហ្គានីស្ថាន» ផ្តាច់ជីវិតមនុស្ស ០៣នាក់ ខណៈការសង្ស័យ​ធ្លាក់លើ ISIS…

(កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ការវាយប្រហារបំផ្ទុះ​គ្រាប់អត្តឃាត នៅក្បែរអគារនៃ​ទីភ្នាក់ងារចារកម្មជាតិ​អាហ្វហ្គានីស្ថាន បានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ និងម្នាក់របួស។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ​ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

ប៉ុន្តែភ្លាមៗ ពុំទាន់មាន​សេចក្ដីរាយការណ៍​ពីជនរងគ្រោះ ហើយក៏ពុំទាន់​មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយដែរ ដោយគ្រាន់តែគេ​ដឹងថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើង​នៅច្រកចូលអគារ​ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់ (ចារកម្ម) អាហ្វហ្គានីស្ថាន​ក្នុងរដ្ឋធានី​កាប៊ុល។

ក៏ប៉ុន្តែការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត​នេះ កើតឡើងតែមួយ​សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុម ISIS បានចេញមុខទ​ទួលខុសត្រូវ លើការវាយប្រហារ​លើមជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលមួយកន្លែង នៃទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់របសអាហ្វហ្គានីស្ថាន៕ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!