កំពង់ផែ​ធំៗ​ទាំង​២​រកចំណូលបាន​ជាង​៥០​លាន​ដុល្លារ​ ក្នុងឆ្នាំ​២០១៧

(​ភ្នំពេញ​) ៖ របាយការណ៍​បូកសរុប នៃ​ចំណូល​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ព្រះសីហនុ ក្នុង​ឆ្នាំ​២០១៧ បាន​បង្ហាញថា មានការ​កើនឡើង ដោយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួល​ចំណូល​សរុប ៧៥.១១០.០០០ .០០០​រៀល កើនឡើង​១៤% ធៀប​នឹង​ឆ្នាំ​២០១៦​ខណៈ​កំពង់ផែ​​ស្វយ័ត​ព្រះសីហនុ ចំណូល​សរុប ៥២ .១៣៥.៧៣០​ដុល្លារ​អាមេរិក កើនឡើង ១៦,៨០% ធៀប​នឹង​ឆ្នាំ​២០១៦​ដូចគ្នា ។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ប្រចាំ​​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ផែនការ សកម្មភាព​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ បាន​ថ្លែងថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ មាន​ទំនិញ​ឆ្លងកាត់ ២.៧៥៧.៦៦១​តោន កើនឡើង ១៤%​ធៀប​ឆ្នាំ​២០១៦, នាវា​ឆ្លងកាត់​សរុប ១.៦៧២​គ្រឿង ថយចុះ ១,១៨% ធៀប​ឆ្នាំ​២០១៦, អ្នកដំណើរ​បរទេស និង​ទេសចរណ៍​ឆ្លងកាត់ មាន ២៦.៧១៥​នាក់ កើ​ឡើង ៦% ធៀប​ឆ្នាំ​២០១៦, កុងតឺន័រ​ឆ្លងកាត់ ១៨៤ .៨៩៥ TEUs កើនឡើង ២២% ធៀប​ឆ្នាំ​២០១៦ និង ចំណូល​សរុប ៧៥.១១០.០០០.០០០​រៀល កើនឡើង ១៤% ធៀប​ឆ្នាំ​២០១៦ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ មាន​ទំនិញ​ឆ្លងកាត់​សរុប ៤ .៣០៥ .៥៤៤​តោន កើនឡើង ៦,៥៥%​ធៀប​ឆ្នាំ​២០១៦, នាវា​ឆ្លងកាត់ សរុប ១.៣០០​គ្រឿង ថយចុះ ១,៦៦% ធៀប​ឆ្នាំ​២០១៦, កុងតឺន័រ​ឆ្លងកាត់ ៤៥៤.៥៩២ TEUs កើនឡើង ១៤% ធៀប​ឆ្នាំ​២០១៦ និង​ចំណូល​សរុប ៥២.១៣៥.៧៣០​ដុល្លារ​អាមេរិក កើនឡើង ១៦,៨០% ធៀប​ឆ្នាំ​២០១៦ ។​

​ជាមួយគ្នា​នោះ លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៨ នឹងដាក់​ទិសដៅ សម្រាប់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដោយ​បន្ត​​ពង្រីក​ការផ្តល់សេវា ដល់​អ្នកប្រើប្រាស់​កំពង់​ផែ តាមរយៈ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ចំណត់​ផែ​រណប​បង្កើត​សេវាកម្ម​លើកដាក់​​នៅតាម​ដង​ទន្លេ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ ការដឹកជញ្ជូន​ផ្លូវទឹក​ឲ្យ​កាន់​មាន​ភាព​មមាញឹក​និង​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ចំណត់​​ផែ​កុងតឺន័រ LM 17 ជំហាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​ផែ​បន្ថែម ។​

​ដោយឡែក សម្រាប់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា នឹង​បង្កើន​ទំនិញ​ឆ្លងកាត់ ឲ្យ​មានការ​កើនឡើង ជាង​ឆ្នាំ​២០១៧ ជំរុញ​ឲ្យ​មានការ​វិនិយោគ កាន់តែច្រើន​ថែមទៀត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វែងរក​ប្រភព​ថវិកា​សម្រាប់​គម្រោង​​អភិវឌ្ឍន៍ ចំណត់​ផែ​កុងតឺន័រ​ថ្មី និង​បន្ត​សាងសង់ ចំណត់​កំពង់ផែ​កុងតឺន័រ ប្រវែង ៣៥០​ម៉ែត្រ ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ ទីលាន​កុងតឺន័រ និង​ឋបនីយ​ភ័​ណ្ឌ និង​ការងារ​បូម​ស្តា​រអាង​នាវា និង​ឃ្លង​នាវា​ជម្រៅ ១៤,៥​ម៉ែត្រ និង​បំពាក់​គ្រឿងចក្រ លើកដាក់​កុងតឺន័រ ។​

​ក្នុងនោះដែរ មន្ទីរពិសោធន៍​សំណង់​សាធារណការ រក​ចំណូល​អាជីវកម្ម ១.៨៥៦.២៥៦.០៤៣​រៀល កើនឡើង ៣៨,៣៩% បើ​ធៀប​ឆ្នាំ​២០១៦ និង​បានដាក់​ទិសដៅ ឆ្នាំ​២០១៨​នេះ នឹង​បង្កើន​ប្រាក់ចំណូល ២០%​បន្ថែម​លើស​ឆ្នាំ​២០១៧៕​ដោយៈ​រស្មីកម្ពុជា

Related Posts

About The Author

Add Comment

error: Content is protected !!