កូនខ្មែរដែលធ្លាប់យកកុងតឺន័រធ្វើផាប់កម្សាន្តដំបូងគេ ពេលនេះបានច្នៃលូធ្វើជាផ្សាររាត្រីដំបូងគេនៅតំបន់អភិវឌ្ឍន៍ 7NG

(ភ្នំពេញ)៖ ពិតជាប្លែកភ្នែកទៀតហើយកូនខ្មែរមួយរូប ដែលធ្លាប់បានយកទូកុងតឺន័រ និងគ្រឿងម៉ូតូ រថយន្ត ច្នៃធ្វើជាផាប់ (Pub) «K-Race Pub» កម្សាន្តពេលរាត្រីដំបូងគេនៅកម្ពុជាដ៏ទាក់នោះ ពេលនេះបានយកលូធំៗទៅច្នៃធ្វើជាផ្សារលក់ដូរពេលរាត្រីដំបូងគេនៅកម្ពុជាផងដែរ នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន។

ផ្សារលូរាត្រីដំបូងគេងបង្អស់នៅកម្ពុជា ដែលបង្កើតឡើងក្នុងតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ 7NG នឹងលេចចេញជារូបរាង
នៅដើមឆ្នាំ​២០១៨ ដែលមានទីតាំងស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លើផ្ទៃដីប្រមាណជា ២ហិកតា។

តំបន់អភិវឌ្ឍន៍7NG គឺជាកន្លែងប្រមូលសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បច្ចុប្បន្នតំបន់អភិវឌ្ឍន៍7NG ប្រមូលផ្តុំទៅរោងចក្រ និងកម្លែងកម្សាន្តជាច្រើននៅជិតរាជធានីភ្នំពេញ ដោយសារតែមូលហេតុហើយ ទើបនាំឲ្យមានការចាប់អារម្មណ៍បង្កើតផ្សារលូរាត្រីនៅតំបន់នេះ។

លោក ធី ខេមរិន ស្ថាបនិកផ្សារលូរាត្រីបានបង្កើតផ្សារលូពេលរាត្រីនេះដោយសាររូបលោកសម្លឹងឃើញពីសក្ដានុពលសេដ្ឋកិច្ចក្នុងតំបន់ 7NG មានការអភិវឌ្ឍច្រើន ហើយប្រជាជនក៏មានកំណើនច្រើន និងមានជីវភាពធូធារ។ មួយវិញទៀតនៅក្នុងតំបន់ 7NG ជាតំបន់សេដ្ឋ​កិច្ចដ៏ទាក់ទាញ ហើយទីនោះទៀតសោត ពុំទាន់មានផ្សាររាត្រី ឬផ្សារទំនើបណាមួយនៅឡើយនោះទេ។

លោកបានបន្ដទៀតថា«ទោះបីជាផ្សារលូរាត្រីនេះមិនស្ថិតនៅក្នុងទីក្រុងក៏ដោយ ក៏ខ្ញុំសង្ឃឹមថាផ្សារនេះនឹងមានការទទួលស្គាល់ច្រើន
ពីអតិថិជន បើនិយាយពីពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាលនេះក៏មានជីវភាពធូរធារ ដូច្នេះពួកគាត់ច្បាស់ណាស់ថានឹងមកជាវ​ទំនិញ​នៅក្នុង​ផ្សារលូរាត្រីនេះ ជាងការឡើងមកទីក្រុងភ្នំពេញដើម្បីទិញ»។

លោក ធី ខេមរិន គឺជាកូនខ្មែរមួយរូប ដែលធ្លាប់បានយកទូកុងតឺន័រ និងគ្រឿងបន្លាស់ម៉ូតូ រថយន្តច្នៃធ្វើជាកន្លែងកម្សាន្តពេលរាត្រី K-Race Pub ដ៏ទាក់ទាញមួយនៅក្នុងរាជធានីភ្នំពេញ។ ការយកលូមកធ្វើជាផ្សារពេលរាត្រីនេះ ក៏ជាគំនិតច្នៃប្រឌិតថ្មីមួយទៀត ដែលមិនធ្លាប់មានឡើយនៅកម្ពុជា។ by: freshnewsasia

លោក ធី ខេមរិន បានអះអាងថា ផ្សារលូរាត្រីដែលបង្កើតឡើងដោយគំនិតច្នៃប្រឌិតរបស់លោកនេះ មានចំណុចពិសេសជាច្រើនក្នុងការទាក់ទាញអតិថិជន ហើយសាងសង់បានប្រើលូមានទំហំធំៗ និងមានការរចនាយ៉ាងស្រស់ស្អាត និងទាក់ទាញថែមទៀតផង។

លោក ធី ខេមរិន បានបញ្ជាក់ទៀតថា ការសាងសងផ្សារលូរាត្រីនេះបានចាប់ផ្ដើមជាងកន្លះខែហើយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់​នៅចុងឆ្នាំ២០១៧នេះ។ ផ្សារលូពេលរាត្រីនេះ បានចាប់ផ្តើមបើកទទួលអតិថិជន ដែលមានបំណងជួលតូប ដើម្បីលក់ដូរហើយ ដោយអាចទាក់ទងតាមទូរស័ព្ទលេខ៖ 010 868 806 / 016 932 229៕

 

Related Posts

About The Author

Add Comment

error: Content is protected !!