ការទន្ទឹងរង់ចាំថានឹងបានចូលរួមក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខ ពិតជាអត់មានសង្ឃឹមទាល់តែសោះ

ដេីម្បីបន្តឃោសនាបោកប្រាស់អតីតៈអ្នកគាំទ្ររបស់ខ្លួនកុំឲ្យបាក់ទឹកចិត្តខ្លាំងពេក អតីតៈមេបក្សប្រឆាំង និងជាទណ្ឌិតនៅតែប្រកាសក្តែងៗថាខ្លួននៅតែមានសង្ឃឹមថាអាចនឹងមានលទ្ធភាពចូលរួមការបោះឆ្នោត។ ជាការពិត អតីតៈបក្សសង្គ្រោះជាតិពិតជាមិនអាចចូលរួមការបោះឆ្នោតបានទេ ពីព្រោះ ៖
– អតីតៈបក្សប្រឆាំងនេះបានស្លាប់បាត់ទៅហេីយតាមរយៈសាលដីការស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការរកំពូល នាថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។
– តុលាការកំពូល កម្ពុជាគឺជាស្ថាប័នកំពូលនិងឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា មិនមែនជាស្ថាប័នលេងសេីចដូចពួកឧទ្ទាមក្រៅច្បាប់ស្មាននោះទេ ។
– ការទន្ទឹងរង់ចាំការជួយប្រោះព្រំចង់ឲ្យរស់ឡេីងវិញ អត់មានលទ្ធភាពទាល់តែសោះ ជនបរទេសមិនអាចមកបង្គាប់បញ្ជារឲ្យលុបចោលការសម្រេចរបស់តុលាការកំពូលបានជាដាច់ខាត ។
– ព្រះរាជាណាចក្រកម្ពុជារដ្ឋឯករាជ្យនិងមានអធិបតេយ្យ មិនចំណុះនិងមិនស្តាប់បង្គាប់បញ្ជារជនបរទេសណា ប្ញអង្គការអន្តរជាតិណាឡេីយ ។
ផ្អែកលេីមូលដ្ឋានខាងលេីនេះ ការទន្ទឹងរង់ចាំនិងក្តីសង្ឃឹមថានឹងបានចូលរួមក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាចុងខែកក្កដាខាងមុខ ពិតជាអត់មានសង្ឃឹមទាល់តែសោះ ។

Image may contain: 5 people, people smiling, people standing, outdoor and nature

Related Posts

About The Author

Add Comment

error: Content is protected !!