កម្មកររោងចក្រកាត់ដេរ សេឌូណូ នៅស្រុកបាទី បន្តដួលសន្លប់កើនដល់ជិត២០០នាក់

​(តាកែវ)៖ ក្រុមកម្មកររោងចក្រ ​សេឌូណូ ខេមបូនីតធីង ដែលមានទីតាំងនៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលបានដួលសន្លប់ជាបន្តបន្ទាប់អស់រយៈពេល២ថ្ងៃ កន្លងមកនេះ ហើយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលម៉ិញនេះ មានអ្នកដួលសន្លប់ប្រមាណ១៨៩នាក់ទៀតនោះ ត្រូវបានលោក ឡាយ​ វណ្ណៈ អភិបាលខេត្តតាកែវ ចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូន​កម្មករ កម្មការីនី ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។

នៅក្នុងឱកាសចុះសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មាកា​រីនី លោក ឡាយ វណ្ណៈ បាន​នាំនូវការផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនកម្មករ ហើយបន្ទាប់ពីទទួលដំណឹងថា មាន​កម្មករដួលសន្លប់ ​សម្ដេច​បានធ្វើការណែនាំឲ្យសាខា​កាកបាទក្រហមខេត្តតាកែវ និងលោកត្រូវចុះមកចែកអំណោយ សួរសុខទុក្ខភ្លាមៗ ដល់បងប្អូនកម្មករទាំងអស់។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើឲ្យក្រុមគ្រូពេទ្យ ត្រូវជួយថែទាំព្យបាលជំងឺជូនបងប្អូនកម្មករឲ្យជាសះស្បើយ ហើយបើមាន បងប្អូនកម្មករណាមានអាការៈរោគធ្ងន់ធ្ងរ ត្រូវតែបញ្ចូនទៅព្យាបាលបន្តទៅមន្ទីរពេទ្យខេត្ត ឬនៅរាជធានីភ្នំពេញឲ្យទាន់ពេលវេលាកុំ ​ឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដោយឡែកចំពោះកម្មកវិញ លោក ឡាយ វណ្ណៈ បានធ្វើការណែនាំឲ្យថែទាំសុខភាព​បានជាសះស្បើយរួចរាល់​ចាំចូលបម្រើការងារវិញ។

​គួរបញ្ចាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ក្រុមកម្មកររោងចក្រ សេឌូណូ ខេមបូ​នីតធីង ដែលមានទីតាំង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ បណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ​នៅក្បែរនោះ៕

ដោយ៖Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!