កម្មកររោងចក្រកាត់ដេរ សេឌូណូ នៅស្រុកបាទី បានដួលសន្លប់កើនឡើងជិត៧០នាក់ សង្ស័យពុលថ្នាំបាញ់ស្រូវ

(តាកែវ)៖ កម្មករ-កម្មការិនីចំនួន៦៨នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ​ ខេមបូ​ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើងនៃការដួលសន្លប់ជាបន្តបន្ទា​ប់ នៅរសៀល និងល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការអាវុធហត្ថខេត្ត  នៅយប់ថ្ងៃនេះ។

បើតាមលោកអធិការស្រុក ជនរងគ្រោះត្រូវបានលោក អ៊ុក រី អភិបាលស្រុក អភិបាលរង កងកម្លាំងរបស់លោក សហការជាមួយក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ។

លោក ង៉ាន់ សារី​ បានបញ្ជាក់ថា សម្រាប់មូលហេតុវិញ ជនរងគ្រោះអាចធំក្លិនអ្វីម្យ៉ាង ដូចជាថ្នាំបាញ់ស្រូវ ដោយនៅម៉ោងជាង៣រសៀលថ្ងៃនេះ លោកមេឃុំ បានទៅហាមអ្នកបាញ់ថ្នាំស្រូវខាងត្បូងរោង ចក្ររំលងមួយព្រែក។

សូមបញ្ជាក់ថា សម្រាប់រោងចក្រនេះ ក្រុមកម្មករសរុប១៦៥០នាក់ ប្រុស៩២នាក់ ដែលកំពុងបម្រើការងារ៕ដោយ៖ Fresh News

Related Posts

About The Author

Add Comment

error: Content is protected !!