កម្ពុជា​ជា​ជម្រក​ចម្បងនៃ​ដំរី​អាស៊ី​ និងនៅ​ឥណ្ឌូចិន

Related image

ដំរី​អាស៊ី ជា​សត្វ​និមិត្តរូប​មួយ​ប្រភេទ​នៃ​តំបន់​អាស៊ី ​ដែល​ត្រូវ​គេ​ចាត់​បញ្ចូល​ក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​បញ្ជី​​ក្រហម​របស់​អង្គការ IUCN (អង្គការ​សហភាព​អន្តរ​ជាតិ​សម្រាប់​អភិរក្ស​ធម្មជាតិ)។ ការ​ចាត់​បញ្ចូល​នេះ គឺ​ដោយសារ​តែ​ការ​បាត់បង់​ចំនួន​សត្វ​ដំរី​អាស៊ី​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​តាម​រយៈ​ការ​ប្រមាញ់ ​និង​ការ​បាត់​បង់​ទី​ជម្រក​របស់​ពួក​វា។

យោង​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WWF-Cambodia) បង្ហាញ​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​ទ្រទ្រង់​ដល់​ការ​បន្ត​រស់រាន​មាន​ជីវិត​របស់​ដំរី​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន (កម្ពុជា ​ឡាវ និង​វៀតណាម)។ កម្ពុជា​តែ​ឯង បាន​ផ្តល់​ជម្រក​ដល់​សត្វ​និមិត្តរូប​អាស៊ី​មួយ​នេះ ចន្លោះ​ពី ៤០០ ទៅ ៦០០​ក្បាល អំឡុង​ពេល​ដែល​ប្រទេស​ជិត​ខាង​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ។

តំបន់​ដែល​ដំរី​អាស៊ី​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា គឺ​តំបន់​ខ្ពង់​រាប​​ភាគ​ខាង​កើត ដែល​គ្រប​ដណ្ដប់​លើ​តំបន់​ការពារ​ចំនួន ៥ ព្រម​ទាំង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច និង​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ដំរី​អាស៊ី​រស់នៅ​ច្រើន​​នៅ​កម្ពុជា ក៏​ព្រោះ​តែ​លក្ខខណ្ឌ​អំណោយផល​នៃ​ព្រៃ​ដ៏​ធំ​ទូលាយ ដែល​អាច​ឲ្យ​ពួក​វា​ជ្រក លាក់​ពួន និង​រកចំណី​អាហារ។

ដំរី​អាស៊ី​ជា​មធ្យម​ត្រូវ​ការ​ស៊ី​ចំណី​ប្រមាណ ១៥០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ដើម្បចិញ្ចឹម​ជីវិត ប៉ុន្តែ​វា​មិន​សូវ​ត្រូវការ​ផឹក​ទឹក​ច្រើន​នោះ​ទេ។ សត្វ​ដំរី ជា​ប្រភេទ​ថនិកសត្វ​ដែល​បង្ក​កំណើត​ប្រើប្រាស់​ពេល​យូរ​ជាង​គេ​បំផុត​ដល់​ទៅ ១៨-២២​ខែ ហើយ​មេ​ដំរី​ត្រូវ​បណ្ដើរ​កូន​រយៈពេល​ជិត ២​ឆ្នាំ មុន​នឹង​ផ្ដល់​កំណើត​ជា​ថ្មី​ទៀត៕

Image result for ​ដំរី កម្ពុជា​ជា

Image result for ​ដំរី កម្ពុជា​ជាImage result for ​ដំរី កម្ពុជា​ជាImage result for ​ដំរីព្រៃ កម្ពុជា​ជាRelated imageImage result for ​ដំរី កម្ពុជា​ជាImage result for ​ដំរី កម្ពុជា​ជាRelated image

Related Posts

About The Author

Add Comment

error: Content is protected !!