កន្ទេលធំបន្លំដេក គឺជាពាក្យបច្ចេកទេសថ្មី អាជ្ញាធរយកដីរាស្ដ្រលក់ ដោយសំអាងថាដើម្បីអភិវឌ្ឍន៍

មានរឿងលាក់បាំងមួយចំនួន ដែលបណ្ដាញផ្សព្វផ្សាយភាគច្រើនស្ទើមិនហ៑ានចុះផ្សាយ ព្រោះបះពាល់ដល់ផលប្រយោជន៍បុគ្គលនិងស្ថាប័ន។
-ដោយសារប្រទេសមានសន្តិភាពនិងអភិវឌ្ឍ ទើបជម្លោះដីធ្លី បានញាំញីចិត្តរាស្ដ្រ ធ្វើអោយរង្គាសចិត្ត ត្បិតជារាស្ដ្រទន់ខ្សោយ។
-ករណី កន្ទេលធំបន្លំដេក គឺមានទៅមានមក ប៉ុន្តែអ្នកទទួលជ័យជំនៈភាគច្រើនអ្នកមានអំណាច មានលុយ ពិសេសមន្ត្រីដែលមានប្រព័ន្ធគាំទ្រ ឬក្រុមមន្ត្រីដែលមានប័ណ្ណធានាពីក្រុមរបស់ខ្លួន។
-ដោយសារចរន្ដអភិវឌ្ឍ កំពុងឡើងខ្លាំង ដូចនំអាកោដាក់មេច្រើន ធ្វើអោយបញ្ហាវិវាទដីធ្លីតែងកើតមានជាបន្តបន្ទាប់ ហើយករណីជម្លោះទាំងនោះ ច្រើនបង្កើតឡើងដោយមន្ត្រី ដោយយកពាក្យ ដើម្បីអភិវឌ្ឍប្រទេស ត្រូវតែធ្វើអញ្ចឹង ជាដើម។
-តំបន់អភិវឌ្ឍខ្លះ ត្រូវការដីរដ្ឋ៥០០០ហិកតា ដើម្បីធ្វើសម្បទានដល់ក្រុមហ៑ុន ណាមួយ ប៉ុន្តែអាជ្ញាព័ទ្ធយកដោយទាំងដីពលរដ្ឋរហូតដល់១០០០០ហិកតា ព្រោះ៥០០០ហិកតាសំរាប់លក់បន្តឬលក់យកលុយដាក់ហោប៉ៅក្រុមខ្លួន បើទោះជាមានទំនាស់ជាមួយពលរដ្ឋយ៉ាងណា ក៏ពួកគេមិនឈឺក្បាលហាលថ្ងៃអីទេ។
-នៅពេលមានបញ្ហាទំនាស់ ពួកមន្ត្រីខឹលខូចតែងធ្វើរបាយការណ៍ភូតកុហក់ថ្នាក់លើជានិច្ច ហើយជួនកាលចោទពលរដ្ឋដែលតវ៉ាថាជាបក្សប្រឆាំងទៅទៀត។
-អភិបាលរងមួយរូបនៅខេត្តកោះកុង បានឡើងដំណែង ដោយសារតែត្រូវប៉ាន់ដី ពីតំបន់អភិវឌ្ឍនៃក្រុមហ៑ុន ញូនៀន គឺរាល់ការដោះដូររវាងក្រុមហ៑ុននិងប្រជាពលរដ្ឋ ត្រូវលោកអភិបាលរងខេត្ត អតីតៈជាអភិបាលស្រុកជាអ្នកចាត់ចែងទាំងអស់។
ក្រុមហ៑ុនបានសន្យាថា តំបន់ដែលបះពាល់ ក្រុមហ៑ុនចេញសងទាំងអស់ គឺផ្ទះ១ខ្នង៨០០០ដុល្លា ដី១ហិកតា៨០០០ដុល្លាជាដើម។
-ប៉ុន្តែ៧ឆ្នាំកន្លងមកនេះ ពលរដ្ឋមិនទាន់បានទទួលសំណងដីធ្លី ដើម្បីប្រកបអាជីវកម្មនៅឡើយ ដោយលោកអភិបាលរងខេត្តកោះកុង លោកក្ដោបយកទាំងអស់។
-ឥឡូវនេះ ដូចជាឃើញមានយុទ្ធសាស្ត្រ យកបន្លាជួសបន្លា គឺអ្នកបង្កើតបញ្ហាគឺជាអ្នកដោះស្រាយបញ្ហា។
ប៉ុន្តែពលរដ្ឋមួយចំនួន មិនមានជំនឿចិត្ត ត្បិតការទន្ទឹងរង់ចាំ អស់រយៈ៧ឆ្នាំមកហើយ មិនឃើញមានលទ្ធផលអ្វីឡើយ៕

អត្ថបទ និងប្រភព៖បានពីពលរដ្ឋ

Related Posts

About The Author

Add Comment

error: Content is protected !!