កងទ័ពជើងទឹករុស្ស៊ី «គ្រោងបញ្ចេញឧទ្ធម្ភាគចក្រថ្មី​ឲ្យបាន ៥០គ្រឿង» ដែល​មាន​សមត្ថភាព កម្ទេច​នាវា​មុជទឹកសត្រូវបាន…

(ម៉ូស្គូ)៖ អ្នកនាំពាក្យកង​នាវាចម្បាំងរុស្ស៊ី លោក អ៊ីហ្គ័រ ឌីហ្គាឡូ (Igor Dygalo) នៅថ្ងៃពុធ​នេះ​បាន​និយាយ​ថា កងនាវារុស្ស៊ី​នឹងទទួលបាន​ឧទ្ធម្ភាគចក្រ ប្រឆាំងនាវាមុជទឹក​ជំនាន់ថ្មីចំនួន រហូតដល់ទៅ ៥០គ្រឿង នៅឆ្នាំ២០២០។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅសៀល​ថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម លោក Igor Dygalo ឧទ្ធម្ភាគចក្រ​ធុន K-27 បានបង្ហាញពី​ប្រសិទ្ធភាពដ៏ល្អប្រសើរ​បំផុត។ អ្នកនំាពាក្យ​រូបនេះបន្ថែមថា ឧទ្ធម្ភាគចក្រ​ជំនាន់ថ្មី ២០គ្រឿង ត្រូវបាន​ប្រគល់រួចរាល់​ហើយ រីឯឧទ្ធម្ភាគចក្រ​​ដែលនៅសល់ត្រូវ​​បានគេរំពឹងថា នឹងប្រគល់ទៅដល់ ដៃកងនាវារុស្ស៊ី​ទាំងអស់ នៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ឧទ្ធម្ភាគ​ចក្រធុន K-27 ត្រូវបានបំពាក់​ដោយប្រព័ន្ធផ្ទេរព័ត៌មាន​ទំនើបមួយ ប្រព័ន្ធស្រាវជ្រាវថ្មី​មួយក្នុងការរុករក ព្រមទាំងប្រព័ន្ធកម្ទេច​នាវាមុជទឹក និង​ប្រព័ន្ធ​សំឡេង​វិទ្យុសកម្ម​ផងដែរ។ ឧទ្ធម្ភាគចក្រ​ស៊េរី Ka-27 និង Ka-27M ក៏អាចដឹកនាំ​សកម្ម​ភាព​ឈ្លបយកការណ៍​នៅសមុទ្រ ហើយមិនតែ​ប៉ុណ្ណោះវាថែម​ទាំង​អាចប្រើប្រាស់​ ក្នុងប្រតិបត្តិការ​ជួយ​សង្រ្គោះ, រុករក និងដឹក​ជញ្ជូន ទៅកាន់គោលដៅ​ឆ្ងាយ ឬជិតទៀតផង៕

Related Posts

About The Author

Add Comment

error: Content is protected !!